ព័ត៌មានអន្ដរជាតិ
ដឹងទេ បាញ់មីស៊ីលម្តង កូរ៉េខាងជើង ចំណាយអស់ប៉ុន្មាន?
ក្នុងឆ្នាំនេះ ប្រទេសកូរ៉េខាងជើង ហាក់ដូចជាបាញ់សាកល្បងមីស៊ីល ក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក។

ចុងក្រោយបំផុត នៅថ្ងៃសុក្រទី២៨ខែតុលា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង ឆ្ពោះទៅកាន់សមុទ្រជប៉ុន។
កូរ៉េខាងជើង បានបង្កការថ្កោលទោសម្តងហើយម្តងទៀតពីសំណាក់អន្តរជាតិ ជុំវិញការធ្វើតេស្តមីស៊ីល ហើយពិភពលោកក៏កំពុងព្រួយបារម្ភផងដែរថា ប្រទេសនេះ អាចនឹងសាកល្បងនុយក្លេអ៊ែរមួយទៀត។

កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដើម្បីជាការកំញើញប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកតែម្តង។
ដោយសារតែជាប្រទេសក្រីក្រ ដូច្នេះហើយ ទើបធ្វើឲ្យមានការចោទជាសំណួរថា តើកូរ៉េខាងជើង ចំណាយលុយអស់ប៉ុន្មានលើការធ្វើតេស្តមីស៊ីលម្តងៗ?

ផ្អែកលើតួលេខដែលផ្តល់ដោយ លោក Bruce Bennett អ្នកវិភាគជាន់ខ្ពស់ផ្នែកការពារជាតិនៅអង្គការស្រាវជ្រាវ RAND បានបង្ហាញថា បើបូករួមទាំងប្រេងឥន្ធនៈ និងការចំណាយផ្សេងទៀត, ការសាកល្បងមីស៊ីលមួយលើករបស់ទីក្រុងព្យុងយ៉ាង អាចមានតម្លៃចាប់ពី ៣លានដុល្លារសម្រាប់មីស៊ីលរយៈចម្ងាយខ្លីដល់ ១០លានដុល្លារសម្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VOA
ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលថ្មីឆ្ពោះទៅសមុទ្រ ជប៉ុន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី