ព័ត៌មានអន្ដរជាតិ
ស្លាប់កើនដល់ ៧២នាក់ ដោយសារព្យុះត្រូពិក Nalgae នៅ ហ្វីលីពីន
គិតត្រឹមថ្ងៃសៅរ៍ទី២៩ខែតុលានេះ ប្រទេសហ្វីលីពីន បានកត់ត្រាអ្នកស្លាប់ចំនួន ៧២ នាក់ដោយសារព្យុះត្រូពិក Nalgae ដែលបណ្តាលឲ្យមានទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងខេត្តភាគខាងត្បូង។

Maguindanao គឺជាខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយមានមនុស្សស្លាប់ចំនួន ៦៧នាក់។ នេះបើយោងតាមអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ លោក Bernardo Rafaelito Alejandro។ លោកបន្តថា ក៏មានអ្នករងរបួស៣៣នាក់ និងបាត់ខ្លួន១៤នាក់ផងដែរ។
ព្យុះត្រូពិក ដែលមានកម្លាំងខ្យល់អតិបរមា ៩៥គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់រហូតដល់១៦០គីឡូម៉ែត្រក្នុងមួយម៉ោង បានបង្កឲ្យមានការបាក់ដីក្នុងខេត្ត Catanduanes ភាគខាងកើតនៅព្រឹកថ្ងៃសៅរ៍។

ទីភ្នាក់ងារអាកាសធាតុរដ្ឋបាននិយាយនៅក្នុងព្រឹត្តិបត្រចុងក្រោយបង្អស់របស់ខ្លួនថា ព្យុះ Nalgae នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង នៅពាសពេញតំបន់រដ្ឋធានី និងខេត្តក្បែរៗនោះនៅថ្ងៃសៅរ៍ ខណៈព្យុះនេះឆ្លងកាត់កោះ Luzon ហើយឆ្ពោះទៅសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា ជាមធ្យម មានព្យុះត្រូពិកប្រហែល២០ បានវាយប្រហារប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ព្យុះត្រូពិក Nalgae សម្លាប់មនុស្ស ១៣នាក់ នៅហ្វីលីពីន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១៥ ម៉ោង ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង