ព័ត៌មានអន្ដរជាតិ
អាមេរិក-កូរ៉េខាងត្បូង ប្រកាសធ្វើសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំឡើងវិញ ក្រោយផ្អាក ៤ឆ្នាំ
ចំពេលមានភាពតានតឹងកើនឡើងខ្លាំងនៅលើឧបទ្វីបកូរ៉េ, សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានប្រកាសធ្វើសមយុទ្ធដែនអាកាសរួមគ្នាឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេល៤ឆ្នាំ។

ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសកូរ៉េខាងត្បូង, ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍កាលពីថ្ងៃសុក្រទី២៨ខែតុលាថា យោធានៃប្រទេសទាំងពីរ នឹងចាប់ផ្តើមធ្វើសមយុទ្ធដែនអាកាសរួមគ្នាដ៏ធំនៅសប្តាហ៍ក្រោយ ដោយមានការចូលរួមពីយន្តហោះយោធាចំនួន២៤០គ្រឿង។
សមយុទ្ធផ្លូវអាកាសរយៈពេលប្រាំថ្ងៃ នឹងចាប់ផ្តើមនៅថ្ងៃចន្ទ។

សេចក្តីថ្លែងការណ៍បាននិយាយថា “ក្នុងអំឡុងពេលសមយុទ្ធនេះ កងកម្លាំងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងរៀបចំនីតិវិធីប្រតិបត្តិការក្នុងអំឡុងពេលមានសង្រ្គាម និងបង្កើនសមត្ថភាពប្រតិបត្តិការប្រកបដោយនិរន្តរភាព ដោយធ្វើប្រតិបត្តិការដែនអាកាសសំខាន់ៗឥតឈប់ឈរ ដូចជាការហោះហើរវាយប្រហារ ផ្តល់ការការពារដែនអាកាស និងសង្គ្រោះបន្ទាន់ផ្លូវអាកាស”។
សហរដ្ឋអាមេរិក នឹងបញ្ជូនយន្តហោះចម្បាំងធុន F-35B ចំនួន១០០គ្រឿង ទៅចូលរួមក្នុងសមយុទ្ធរួមគ្នានេះ ខណៈកូរ៉េខាងត្បូងនឹងបញ្ជូនយន្តហោះចំនួន១៤០គ្រឿង រួមទាំងយន្តហោះបំបាំងកាយ F-35A ក៏ដូចជាយន្តហោះចម្បាំង F-15K និង KF-16 ផងដែរ។

យោងតាមទីភ្នាក់ងារនេះ, សមយុទ្ធផ្លូវអាកាសរួមគ្នា ត្រូវបានធ្វើឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០១៥ ហើយក្រោយមកត្រូវបានផ្អាកដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Moon Jae-in ក្នុងឆ្នាំ២០១៨ ដែលជាផ្នែកមួយនៃការជំរុញការផ្សះផ្សាទំនាក់ទំនងអន្តរកូរ៉េ។
ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីការធ្វើសមយុទ្ធយោធានាពេលថ្មីៗនេះដោយកូរ៉េខាងត្បូង ក៏ដូចជាការបាញ់សាកល្បងមីស៊ីលរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងជើងផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AA
ចុចអាន៖ កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្តើមសមយុទ្ធយោធា ធំបំផុតក្នុងរយៈពេល ៥ឆ្នាំ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?