Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា ចប់ហើយ ចំពោះការកែនទ័ពបម្រុងចំនួន ៣០ ម៉ឺននាក់

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ីបានបញ្ចប់ការកែនទ័ពបម្រុងមួយផ្នែកក្នុងប្រទេសសម្រាប់ប្រតិបត្តិយោធានៅអ៊ុយក្រែនចំនួន ៣០ ម៉ឺននាក់ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shoygu បានជូនដំណឹងដល់ប្រធានាធិបតី Vladimir Putin នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងមូស្គូថា អ្នកជ្រើសរើសត្រូវបានចុះឈ្មោះ ស្របតាមបទបញ្ជារបស់ប្រធានាធិបតី ។

លោកបាននិយាយថា “ភារកិច្ចនៃការកែនទ័ពចំនួន ៣0 ម៉ឺននាក់ត្រូវបានបញ្ចប់ហើយហើយមិនមានកិច្ចការបន្ថែមត្រូវបានគ្រោងទុកនោះទេ ។ ទាហាន ៨២,០០០ នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់ជម្លោះក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែពួកគេពាក់កណ្តាលកំពុងបន្តការហ្វឹកហ្វឺន ខណៈដែល ៤១,០០០ ផ្សេងទៀត គឺផ្ដល់ឲ្យអង្គភាពប្រយុទ្ធ ។

ទោះយ៉ាងណាលោក Shoygu ក៏បានទទួលស្គាល់បញ្ហាក្នុងការកែនកាលពីដំបូងផងដែរ ប៉ុន្តែក្រោយមករដ្ឋាភិបាលរុស្ស៊ីបានដោះស្រាយបញ្ហានេះដោយជោគជ័យវិញ ។

ស្របពេលជាមួយគ្នានេះ លោក Putin បានស្នើឲ្យលោក Shoygu វិភាគចំណុចខ្សោយទាំងអស់របស់កងទ័ពនៅក្នុងដំណើរការហ្វឹកហ្វឺន ហើយត្រូវធ្វើការកែតម្រូវចាំបាច់ភ្លាមៗ ។

គួរបញ្ជាក់ថា លោក Putin បានប្រកាសកែនទ័ពរហូតដល់ ៣០ ម៉ឺននាក់ដែលមានអាយុចន្លោះពី ១៨ ទៅ ៥០ ឆ្នាកាលពីថ្ងៃទី ២១ ខែកញ្ញាដើម្បីជួយក្នុងប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែនដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី ប្រាប់មូលហេតុដែល អាមេរិក និងអង្គការណាតូ ក្លាយជាភាគីជម្លោះនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម