ព័ត៌មានអន្ដរជាតិ
ថៃ បង្ហាញលទ្ធផលបង្ក្រាបគ្រឿងញៀន និងអាវុធខុសច្បាប់រយៈពេល ១០ ថ្ងៃ
អគ្គស្នងការនគរបាលជាតិថៃលោកឧត្តមសេនីយ៍ឯក Damrongsak Kittipraphat បានធ្វើសន្និសិទកាសែតបង្ហាញលទ្ធផលនៃការបង្ក្រាបគ្រឿងញៀនក្នុងរយៈពេល១០ថ្ងៃ (ថ្ងៃទី ១០-១៩ ខែតុលា) ដោយកម្លាំងសមត្ថកិច្ចរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីនបានជាង ១៨ លានគ្រាប់ និងឃាត់ខ្លួនជនល្មើសគ្រឿងញៀនបានចំនួន ១៥,៧១០ នាក់ ។

ទន្ទឹមនោះ កម្លាំងសមត្ថកិច្ចក៏បានរឹបអូសអាវុធសង្គ្រាមចំនួន ២៧ ដើម, អាវុធមិនទាន់ចុះបញ្ជីចំនួន ២,៤៣៨ ដើម, អាវុធបានចុះបញ្ជីត្រឹមត្រូវចំនួន ៤៥២ ដើម, គ្រឿងផ្ទុះចំនួន ៦០០ ករណី និងគ្រាប់រំសេវចំនួន ១៦,១៦៨ គ្រាប់ ។
លោកឧត្តមសេនីយ៍ឯក Damrongsak បន្តថា ប្រតិបត្តិនេះធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានដាក់ចេញនូវវិធានការដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន និងអាវុធខុសច្បាប់ឲ្យបានម៉ឺងម៉ាត់ ដោយបញ្ជាឲ្យសមត្ថកិច្ចត្រូវតែសហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយគ្រឿងញៀន និងអាវុធខុសច្បាប់នេះឲ្យបានជាវិជ្ជមាន ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Naewna
ចុចអាន ៖ រុស្ស៊ី ថា ចប់ហើយ ចំពោះការកែនទ័ពបម្រុងចំនួន ៣០ ម៉ឺននាក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត