សន្តិសុខសង្គម
មន្ត្រីទូតកម្ពុជា៖ មិនមានពលរដ្ឋខ្មែរបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនៅកូរ៉េនោះទេ
លោកស្រី ជ្រឹង បុទុមរង្ស៊ី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានឲ្យដឹងថា មកដល់វេលានេះ ស្ថានទូតបានទទួលព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមកថា មានជនបរទេសចំនួន១៩នាក់ ដែលបានទទួលមរណភាពក្នុងឧប្បត្តិហេតុនៅតំបន់ អ៊ីថេវ៉ុន នៅយប់ថ្ងៃទី២៩ រំលងចូលអាធ្រាតថ្ងៃទី៣០ ខែតុលានេះ ហើយក្នុងចំណោមជនបរទេសដែលអាជ្ញាធរបានរកឃើញអត្តសញ្ញាណ គឺមិនមានជនជាតិខ្មែរទេ។

ទោះយ៉ាងណា លោកស្រីឯកអគ្គរាជទូតបញ្ជាក់ថាទូតប្រចាំសាធារណរដ្ឋកូរ៉េនឹងបន្តតាមដានព័ត៌មានបន្តទៀតដោយយកចិត្តទុកដាក់។ ហើយប្រាប់ទៅប្រជាពលរដ្ឋណាមានព័ត៌មានអំពីការបាត់ដំណឹងមិត្តភ័ក្ដិ ឬបងប្អូននៅក្នុងហេតុការណ៍នេះ សូមមេត្តាផ្តល់ព័ត៌មានមកស្ថានទូតជាបន្ទាន់ ដើម្បីយើងធ្វើការអន្តរាគមន៍។

កាលពីវេលាម៉ោងជិត១១ នាយប់ថ្ងៃសៅរ៍ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ពេលមនុស្សម្នាកំពុងប្រមូលផ្ដុំគ្នាប្រារព្ធពិធីបុណ្យ Halloween ក្បែរក្លឹបកម្សាន្តមួយក្នុងរដ្ឋធានីសេអ៊ូល ស្រាប់តែកើតឧបទ្ទវហេតុរត់ជាន់គ្នា បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន ១៥១ នាក់បានស្លាប់ ដែលជនរងគ្រោះភាគច្រើនក្មេងជំទង់ និងយុវវ័យអាយុ ២០ឆ្នាំ។ រីឯអ្នករងរបួសមានចំនួន ៧៩នាក់៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ