ព័ត៌មានអន្ដរជាតិ
ក្រៅពីកូរ៉េ មានជនបរទេស ៤សាសន៍ទៀត បានស្លាប់ក្នុងឧបទ្ទវហេតុរត់ជាន់គ្នា
ក្នុងសោកនាដកម្មរត់ជាន់គ្នា នៅកណ្ដាលរដ្ឋធានីសេអ៊ូល កាលពីរាត្រីម្សិលនេះ បណ្ដាលឱ្យមនុស្សជាង ១៥០នាក់បានស្លាប់ និងរងរបួសជាច្រើននាក់ទៀត ខណៈជនរងគ្រោះភាគច្រើនជាជនជាតិកូរ៉េខាងត្បូង ហើយក្នុងចំណោមនោះមានជនបរទេសជិត ២០នាក់ផងដែរបានស្លាប់។

ការប្រារព្ធពិធីបុណ្យ Halloween នៅតំបន់កម្សាន្ត Itaewon កាលពីយប់ថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ បានផ្ទុះហេតុការណ៍រត់ជាន់គ្នា ដែលបណ្ដាលឱ្យមនុស្សស្លាប់យ៉ាងហោច ១៥១នាក់ ក្នុងនោះមានជនបរទេសចំនួន ១៩នាក់ បានស្លាប់ ក្នុងនោះមានជនជាតិអ៊ីរ៉ង់ អ៊ូសបេគីស្ថាន ចិន និងន័រវេស។ នេះបើតាមប្រសាសន៍របស់ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ Yongsan លោក Choi Seong-bum ។

ក្រៅពីអ្នកស្លាប់ទាំង ៤ជាសាសន៍ខាងលើ ក្នុងចំណោមជនអ្នករបួសទាំង ៨២នាក់ ក៏មានពលរដ្ឋអាមេរិកម្នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចនេះផងដែរ។ ទោះយ៉ាងណា នេះគ្រាន់តែជារបាយការណ៍បឋមប៉ុណ្ណោះ ខណៈចំនួនអ្នកស្លាប់ អ្នករងរបួស និងអ្នកបាត់ខ្លួន កំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែមទៀត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ មេដឹកនាំពិភពលោកពីររូប ផ្ញើសាររំលែកទុក្ខជនរងគ្រោះក្នុងឧបទ្ទវហេតុរត់ជាន់គ្នា នៅកូរ៉េខាងត្បូង
ចុចអាន៖ ប្រធានាធិបតីកូរ៉េ ប្រកាសកាន់ទុក្ខជូនជនរងគ្រោះ ក្នុងឧបទ្ទវហេតុរត់ជាន់គ្នា

-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង