ព័ត៌មានអន្ដរជាតិ
ដាច់ស្ពានយោលនៅឥណ្ឌា ស្លាប់មនុស្ស ៨១នាក់
មនុស្សចំនួន៨១នាក់បានស្លាប់ បន្ទាប់ពីស្ពានថ្មើរជើងមួយ ជាប្រភេទស្ពានយោល បានដាច់នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ នាម៉ោងប្រហែល ១៨:៤០នាទី។
មនុស្សរាប់រយនាក់ បានធ្លាក់ចូលទៅក្នុងទន្លេ Macchu ក្នុងទីក្រុង Morbi។ មន្ត្រីក្នុងតំបន់អះអាងថា មនុស្សជាង៨០នាក់ត្រូវបានជួយសង្គ្រោះ។
របាយការណ៍និយាយថា មានមនុស្សរហូតដល់ទៅ៤០០នាក់ឯណោះនៅលើស្ពាននេះ ពេលដែលហេតុការណ៍កើតឡើង។
ឧបទ្ទវហេតុនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីស្ពាន ត្រូវបានបើកឡើងវិញបន្ទាប់ពីការជួសជុល។
គេមិនច្បាស់ទេថា តើស្ពានដាច់ដោយសារតែមូលហេតុអ្វី ប៉ុន្តែអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា មានមនុស្សកកកុញស្ថិតនៅលើស្ពាន ដោយសារតែថ្ងៃឈប់សម្រាកពិធីបុណ្យ Diwali។
ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសផ្តល់សំណងដល់អ្នករបួស ព្រមទាំងសាច់ញាតិនៃអ្នកដែលបាត់បង់ជីវិត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ បាក់ស្ពានថ្មស្ទឹងជីក្រែងទាំងស្រុងដោយសាររថយន្ដដឹកថ្មបើកឆ្លងកាត់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ