Connect with us

ព័ត៌មានអន្ដរជាតិ

សាក្សី ៖ ហ្វូងមនុស្សក្នុងបុណ្យ Halloween គិតថា ជាការសម្ដែងជាន់គ្នា​ស្លាប់ ទើបរាំសប្បាយនៅមុខរថយន្តសង្គ្រោះបន្ទាន់

បានផុស

នៅ

សាក្សី​​សុំ​មិន​បញ្ចេញ​ឈ្មោះម្នាក់ដែល​បានឃើញហេតុការណ៍ជាន់គ្នាដែលបានសម្លាប់មនុស្ស ១៥៤ នាក់នៅតំបន់​ Itaewon និយាយ​ថា ហ្វូងអ្នកចូលរួមក្នុងពិធីបុណ្យ Halloween កំពុងរាំសប្បាយនៅមុខរថយន្តសង្គ្រោះបន្ទាន់ ខណៈដែលក្រុមសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះជនរងគ្រោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាក្សីបាននិយាយថា “នៅពេលនោះ មនុស្សជាច្រើនគិតថា វាជាការសម្តែងសម្រាប់ពិធីបុណ្យ Halloween ប៉ុណ្ណោះ មិនមែនជាការសង្កត់ជាន់គ្នាស្លាប់មែនទែននោះឡើយ បើទោះបីជាក្រុមអ្នកសង្គ្រោះបានដល់កន្លែងកើតហេតុ ដើម្បីអនុវត្តការធ្វើចលនាបេះដូង និងដង្ហើម ក៏ដូចជាឮសំឡេងស្រែកឲ្យជួយក៏ដោយ” ។

សាក្សីបញ្ជាក់ទៀតថា “ខ្ញុំមិនដែលឃើញហ្វូង​មនុស្ស​ដ៏ច្រើនលើសលុបបែបនេះពី​មុន​មក​ទេ ។ ខ្ញុំមានអារម្មណ៍ថា ហ្វូងមនុស្សនៅផ្លូវដែលមានប្រវែង ៤៥ ម៉ែត្រ និងទទឹង ៤ ម៉ែត្រ គឺខុសពីពេលផ្សេងៗទៀត” ។

សាក្សីបញ្ជាក់ទៀតថា ភាគច្រើននៃហ្វូងមនុស្សនៅកន្លែងកើតហេតុ គឺជាមនុស្សធម្មតាដែលបានជួយជីវិតមនុស្សឲ្យនៅរស់ ប៉ុន្តែបានបដិសេធមិនចែករំលែកអត្តសញ្ញាណ និងរូបថតរបស់ពួកគេនោះទេ ។

គួរបញ្ជាក់ថា មនុស្សប្រហែល ១០ ម៉ឺននាក់បានទៅលេងតំបន់ Itaewon ដែលជាសង្កាត់ដ៏ពេញនិយមបំផុតមួយក្នុងទីក្រុងសេអ៊ូល ដើម្បីប្រារព្ធពិធីបុណ្យ Halloween ពោលជាលើកដំបូងនៅក្នុងរយៈពេល ៣ ឆ្នាំ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានដកការរឹតត្បិតពាក់ព័ន្ធជំងឺកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Yonhap

ចុចអាន ៖ សាក្សី និងអ្នកនៅរស់ រៀបរាប់ពីហេតុការណ៍ មុនផ្ទុះការជាន់គ្នាស្លាប់នៅ កូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម