ព័ត៌មានអន្ដរជាតិ
លម្អិតអំពីហេតុការណ៍រត់ជាន់គ្នានៅ កូរ៉េខាងត្បូង (មានវីដេអូ)
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo នៅថ្ងៃចន្ទទី៣១ខែតុលានេះ បានសន្យាថានឹងបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើហេតុការណ៍រត់ជាន់គ្នាក្នុងអំឡុងពិធីបុណ្យ Halloween កាលពីចុងសប្តាហ៍ ដែលបានសម្លាប់មនុស្សជាង១៥០នាក់នៅក្នុងរដ្ឋធានី និងធ្វើឲ្យប្រទេសនេះ កាន់ទុក្ខរយៈពេល១សប្តាហ៍។

ក្រុមមន្ត្រីបាននិយាយថា គិតត្រឹមពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់១៥៤នាក់ហើយខណៈមានអ្នករងរបួស១៤៩នាក់ ក្នុងនោះ៣៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្នុងចំណោមអ្នកស្លាប់ មាន៩៨នាក់ជាស្ត្រី និង៥៦នាក់ជាបុរស។
ជនរងគ្រោះ ភាគច្រើនមានវ័យក្មេង។ ជាង១០០នាក់ក្នុងចំណោមនោះ គឺមានអាយុជាង២០ឆ្នាំ។ ក្មេងជំទង់ ១១នាក់បានស្លាប់ហើយមនុស្ស៣០នាក់ មានអាយុលើសពី៣០ឆ្នាំ។

ជនបរទេស២៦នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់។ ក្នុងនោះមានជនជាតិអ៊ីរ៉ង់៥នាក់, ចិន៤នាក់, រុស្ស៊ី៤នាក់, អាមេរិក២នាក់, ជប៉ុន២នាក់ និងម្នាក់២មកពីប្រទេសបារាំង អូស្ត្រាលី ន័រវេស អូទ្រីស វៀតណាម ថៃ កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និងស្រីលង្កា។
អ្នកចូលរួមរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅផ្លូវដ៏តូចចង្អៀតក្នុងតំបន់ Itaewon ដ៏ពេញនិយមរបស់ទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍ទី២៩ខែតុលា ដែលនេះជាការប្រារព្ធពិធីដោយមិនមានការរឹតត្បិតជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ។ អ្នកចូលរួមជាច្រើននាក់ គឺជាមនុស្សវ័យជំទង់ ឬក្នុងវ័យ២០ឆ្នាំ ហើយតុងតែងកាយប្លែកៗ។

សាក្សី និងអ្នកនៅរស់រានមានជីវិតបាននិយាយថា មនុស្សមួយក្រុមធំដែលប្រារព្ធពិធីបុណ្យ Halloween បានប្រជ្រៀតចូលទៅក្នុងផ្លូវតូចចង្អៀតដែលមានបណ្ដោយ ៤៥ ម៉ែត្រ និងទទឹង ៤ ម៉ែត្រ ហើយរុញគ្នាទៅវិញទៅមក។ អ្នកនៅរស់រានមានជីវិតផ្សេងទៀតបានស្តីបន្ទោសម្ចាស់បារ៍ និងក្លឹបនៅក្បែរនោះ ដែលរារាំងមនុស្សមិនឲ្យរត់ចេញពីផ្លូវដែលចង្អៀតនោះ។

នៅព្រឹកថ្ងៃចន្ទនេះ មនុស្សម្នាដាក់ផ្កា ភេសជ្ជៈ និងទៀននៅកន្លែងគោរពវិញ្ញាក្ខន្ធបណ្តោះអាសន្នតូចមួយ ជិតច្រកចេញនៃស្ថានីយរថភ្លើងក្រោមដី Itaewon។

គួរបញ្ជាក់ថា ការរត់ជាន់គ្នានេះ គឺជាគ្រោះមហន្តរាយសម្លាប់មនុស្សស្លាប់ច្រើនបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីហេតុការណ៍លិចស្រឡាងឆ្នាំ២០១៤ ដែលបានសម្លាប់មនុស្ស ៣០៤ នាក់ ភាគច្រើនជាសិស្សវិទ្យាល័យ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ជនបរទេស២៦នាក់ មកពី១៤ប្រទេស ស្លាប់ក្នុងការរត់ជាន់គ្នានៅ កូរ៉េខាងត្បូង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ