Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ព្រមាន រុស្ស៊ី ថា នឹងជួបផលវិបាកធ្ងន់ធ្ងរ បើហ៊ានប្រើនុយក្លេអ៊ែរនៅ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

ចក្រភពអង់គ្លេសនៅថ្ងៃអង្គារទី០១ ខែវិច្ឆិកានេះ បានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើទីក្រុងមូស្គូ ប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ដោយនិយាយថា វិធានការបែបនេះ នឹងធ្វើឲ្យជម្លោះកាន់តែអាក្រក់ទៅៗ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន

រដ្ឋមន្ត្រីការបរទេសលោក James Cleverly ក៏បានជំរុញរុស្ស៊ីកុំឲ្យរារាំងការនាំចេញគ្រាប់ធញ្ញជាតិផងដែរ ហើយនិយាយថា សេចក្តីថ្លែងការណ៍ពីវិមានក្រឹមឡាំង ត្រូវបានរៀបចំឡើងដើម្បីធ្វើឲ្យសង្គ្រាម អូសបន្លាយ។

លោក ពូទីន និយាយថា រុស្ស៊ីមិនបាននិយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនទេ តែគូសបញ្ជាក់ថា ទីក្រុងកៀវវិញទេ ដែលអាចបង្កើត និងបំផ្ទុះគ្រាប់បែកកខ្វក់។

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly

ប៉ុន្តែ លោក Cleverly លើកឡើងថា វាគឺជាការអះអាងមិនសមហេតុផលដែលថា អ៊ុយក្រែន គ្រោងនឹងបំផ្ទុះគ្រាប់បែកបែបនេះ។ វោហាសាស្ត្ររបស់លោកពូទីន ជុំវិញអាវុធនុយក្លេអ៊ែរ គឺជា ការនិយាយមិនទទួលខុសត្រូវទាល់តែសោះ។

លោក Cleverly បានប្រាប់សមាជិកសភាថា “គ្មានប្រទេសណាមួយនិយាយអំពីការប្រើប្រាស់នុយក្លេអ៊ែរទេ។ គ្មានប្រទេសណាមួយកំពុងគំរាមកំហែងដល់ប្រទេសរុស្ស៊ី ឬប្រធានាធិបតីពូទីនទេ។ គាត់គួរតែដឹងច្បាស់ថា សម្រាប់ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់យើង ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយនឹងផ្លាស់ប្តូរធម្មជាតិនៃជម្លោះ។ វានឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់រុស្ស៊ី”។

ការព្រមានរបស់លោក Cleverly​ កើតឡើងមួយថ្ងៃ បន្ទាបពីប្រទេសរុស្ស៊ី សាកល្បងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មីមួយគ្រឿង។

នាវាមុជទឹកយុទ្ធសាស្ត្រ ដើរដោយថាមពលនុយក្លេអ៊ែរថ្មីបំផុតឈ្មោះ Generalissimo Suvorov គឺជានាវាទីប្រាំមួយ ក្នុងកងនាវាមុជទឹកមីស៊ីលផ្លោងជំនាន់ទី៤របស់រុស្ស៊ី និងជានាវាធំលំដាប់ទី២ក្នុងថ្នាក់ Borei-A ដែលត្រូវបានធ្វើឲ្យប្រសើរឡើង។ នាវាថ្នាក់ Borei-A នីមួយៗ អាចផ្ទុកមីស៊ីលផ្លោងដល់ទៅ ១៦គ្រាប់ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ្នកក្រុងកៀវ កំពុងខ្វះខាតទឹក និងគ្មានអគ្គិសនីប្រើប្រាស់ ក្រោយរុស្ស៊ី បាញ់មីស៊ីលស្រោច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣០ នាទីutes មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៣៦ នាទីutes មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២០ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ១ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម