Connect with us

ព័ត៌មានអន្ដរជាតិ

តារាវិទូ រកឃើញអាចម៍ផ្កាយ ដែលនឹងហោះមកបុក ផែនដី (មានវីដេអូ)

បានផុស

នៅ

ក្រុមតារាវិទូបានរកឃើញ អាចម៍ផ្កាយដែលគេឲ្យឈ្មោះថា “ឃាតកភពផែនដី” ដោយអាចម៍ផ្កាយនេះ ថ្ងៃណាមួយ អាចនឹងវាយប្រហារផែនដី។

អាចម៍ផ្កាយ 2022 AP7 ស្ថិតក្នុងចំណោមកញ្ចុំអាចម៍ផ្កាយជិតផែនដីថ្មីចំនួនបី (NEA) ដែលលាក់ខ្លួននៅក្នុងប្រព័ន្ធព្រះអាទិត្យខាងក្នុង។

ក្រុមតារាវិទូ ពិតជាពិបាកក្នុងការស្វែងរកអាចម៍ផ្កាយនៅក្នុងតំបន់នេះ ដោយសារតែពន្លឺដ៏ខ្លាំងរបស់ព្រះអាទិត្យ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេអាចស្វែងរក NEA ទាំង៣បាន ដោយសារតែលក្ខខណ្ឌអំណោយផល ក្នុងអំឡុងពេលព្រះអាទិត្យអស្ដង្គត។

ក្នុងចំណោម NEA ទាំងបីដែលបានរកឃើញនោះ, អាចម៍ផ្កាយ 2021 LJ4 និង 2021 PH27 គឺស្ថិតនៅផ្នែកខាងក្នុងនៃគន្លងផែនដី។ ម្យ៉ាងវិញទៀត អាចម៍ផ្កាយ 2022 AP7 ដែលមានទទឹងប្រហែល ១.៥ គីឡូម៉ែត្រ មានគន្លងមួយដែលអាចដាក់វា ឲ្យស្ថិតនៅក្នុងផ្លូវហោះមកបុកផែនដីនៅថ្ងៃណាមួយ ថ្វីបើអ្នកវិទ្យាសាស្ត្រ មិនទាន់អាចបញ្ជាក់ច្បាស់ថានៅពេលណាក៏ដោយ។

លោក Scott S. Sheppard តារាវិទូនៅមន្ទីរពិសោធន៍ផែនដី និងភពនៃវិទ្យាស្ថានវិទ្យាសាស្ត្រ Carnegie និងជាអ្នកនិពន្ធអត្ថបទដែលពិពណ៌នាការងារនេះ បាននិយាយថា “ការស្រាវជ្រាវពេលព្រះអាទិត្យអស្ដង្គតរបស់យើង កំពុងរុករកអាចម៍ផ្កាយក្នុងគន្លងនៃភពផែនដី និងភពសុក្រ។ រហូតមកដល់ពេលនេះ យើងបានរកឃើញអាចម៍ផ្កាយដ៏ធំចំនួនពីរ ដែលស្ថិតនៅជិតផែនដី ជាមួយនឹងទំហំដែលយើងអាចហៅបានថា ឃាតកភពផែនដី”។

លោកបន្តថា “មកទល់បច្ចុប្បន្ន មានតែអាចម៍ផ្កាយដែលស្ថិតនៅគន្លងគោចររបស់ផែនដីទាំងស្រុងប្រហែល ២៥ប៉ុណ្ណោះ ដែលត្រូវបានគេរកឃើញ ព្រោះអ្នកវិទ្យាសាស្រ្តជួបផលលំបាកក្នុងការសង្កេតនៅជិតពន្លឺនៃព្រះអាទិត្យ”។

គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រអាចរកឃើញអាចម៍ផ្កាយទាំងនេះបាន ដោយប្រើកាមេរ៉ាថាមពលងងឹត ឬ “DECam” ដែលបំពាក់លើតេឡេស្កុប Víctor M. Blanco នៅមជ្ឈមណ្ឌលសង្កេតការណ៍អន្តរអាមេរិកាំង Cerro Tolo ក្នុងប្រទេសឈីលី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ FOX

ចុចអាន៖ អាចម៍ផ្កាយគ្រោះថ្នាក់ ទំហំប៉ុន ប៉ម Eiffel កំពុងហោះសំដៅមក ផែនដី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម១៣ នាទីutes មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ៤ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម