ព័ត៌មានអន្ដរជាតិ
បុរសមួយក្រុម ត្រូវគេស្តីបន្ទោស ថាជាដើមហេតុ នាំឲ្យរត់ជាន់គ្នា នៅ កូរ៉េខាងត្បូង
អ្នករស់រានមានជីវិតពីសោកនាដកម្មការរត់ជាន់គ្នាក្នុងពិធីបុណ្យ Halloween នៅរដ្ឋធានីសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា បុរសម្នាក់ពាក់មួកត្រចៀកទន្សាយ និងមិត្តភក្តិរបស់គាត់ ត្រូវស្តីបន្ទោសចំពោះហេតុការណ៍នេះ ព្រោះពួកគេបានបង្ខំឲ្យមនុស្សរុញច្រានគ្នា។

ចំនួនអ្នកស្លាប់ក្នុងព្រឹត្តិការណ៍ Halloween នៅតំបន់ Itaewon នៃទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍ ទី២៩ ខែតុលា បានកើនឡើងដល់ ១៥៦នាក់ហើយ គិតត្រឹមថ្ងៃអង្គារទី០១ខែវិច្ឆិកា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង Yonhap។
មូលហេតុនៃសោកនាដកម្មនេះ នៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។ បើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន សោកនាដកម្មរត់ជាន់គ្នាបានកើតឡើង នៅពេលហ្វូងមនុស្សព្យាយាមចូលទៅក្នុងបារ៍មួយ ដែលមានតារាល្បីម្នាក់នៅទីនោះ។

សារព័ត៌មានកូរ៉េខាងត្បូង Chosun បានរាយការណ៍ថា ក្រុមមន្រ្តីកំពុងស្វែងរកមូលហេតុនៃឧប្បត្តិហេតុរត់ជាន់គ្នា ខណៈពាក្យចចាមអារ៉ាមតាមអ៊ីនធឺណិត បានដាក់ការស្តីបន្ទោសទៅលើបុរសដែលពាក់មួកត្រចៀកទន្សាយ។
អ្នកលេងអ៊ីនធឺណិតកូរ៉េខាងត្បូងម្នាក់ ដែលរួចរស់ជីវិតពីឧបទ្ទវហេតុនេះ បានបង្ហោះនៅលើបណ្ដាញសង្គមថា បុរសម្នាក់អាយុប្រហែល២០ឆ្នាំ ឈរពីក្រោយគាត់ បានស្រែកថា “រុញទៅ! រុញទៅ!” បន្ទាប់មកបុរសរូបនោះក៏រុញគាត់ឲ្យដួល។

អ្នកនៅរស់រានមានជីវិតផ្សេងទៀត បាននិយាយរឿងដូចគ្នាអំពីបុរសពាក់មួកត្រចៀកទន្សាយ និងបុរសមួយក្រុមមានគ្នាពីប្រាំទៅប្រាំមួយនាក់ ដែលមានចេតនារុញអ្នកដទៃ។
ក្រុមមន្ត្រីបានបង្ហើបថា ពួកគេកំពុងពិនិត្យកាមេរ៉ា CCTV ចំនួន៥២ នៅក្នុងតំបន់ ហើយស៊ើបអង្កេតវីដេអូដែលត្រូវបានចែករំលែកតាមអ៊ីនធឺណិត និងសាកសួរសាក្សី ព្រមទាំងជនរងគ្រោះ មុនពេលពួកគេអាចសន្និដ្ឋានពីមូលហេតុនៃឧប្បត្តិហេតុនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ មេប៉ូលិសកូរ៉េខាងត្បូង ចេញមុខទទួលស្គាល់កំហុស ពាក់ព័ន្ធហេតុការណ៍ រត់ជាន់គ្នា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?