Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វីបានជាស្ត្រីស្លាប់ច្រើនជាងបុរសក្នុងហេតុការណ៍ជាន់គ្នានៅ កូរ៉េខាងត្បូង?

បានផុស

នៅ

ក្នុងចំណោមអ្នកស្លាប់ចំនួន ១៥៤ នាក់ពីការសង្កត់ជាន់គ្នាក្នុងពិធីបុណ្យ Halloween កាលពីចុងសប្តាហ៍មុននៅតំបន់ Itaewon ជិត ២ ភាគ ៣ គឺជាស្ត្រី ។ គិតត្រឹមថ្ងៃចន្ទ ស្ត្រីសរុបចំនួន ៩៨ នាក់បានស្លាប់ក្នុងឧបទ្ទវហេតុដ៏សោកសៅនេះ បើប្រៀបធៀបនឹងបុរសមានតែ ៥៦ នាក់ប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះដែរធ្វើឲ្យមនុស្សជាច្រើនងឿងឆ្ងល់ថា ហេតុអ្វីបានជាឧបទ្ទវហេតុនេះបណ្ដាលឲ្យស្ត្រីមានគ្រោះថ្នាក់ ក៏ដូចជាបាត់បង់ជីវិតច្រើនជាងបុរសបែបនេះ ។

អ្នកជំនាញផ្នែកវេជ្ជសាស្រ្តមួយចំនួនបាននិយាយថា អ្នកដែលមានតួខ្លួនតូច កម្ពស់ទាប និងកម្លាំងរាងកាយតិច ងាយនឹងរងរបួស ឬថប់ដង្ហើមបំផុត ក្នុងស្ថានភាពដែលមានហ្វូងមនុស្សចង្អៀតណែនណាន់តាន់តាប់បែបនេះ ។

ដោយសារការដកដង្ហើមទាមទារចលនាថេរនៃសាច់ដុំផ្លូវដង្ហើម និងសន្ទះទ្រូង ដូច្នេះអ្នកដែលមានរាងកាយទន់ខ្សោយអាចធ្លាក់ខ្លួនជាជនរងគ្រោះ នៅពេលដែលមនុស្សគ្រប់គ្នាព្យាយាមរើបម្រាស់ក្នុងស្ថានភាពជាប់គាំងដើម្បីការរស់រានមានជីវិតរបស់ពួកគេ ។

លោក Park Jae-Sung សាស្ត្រាចារ្យផ្នែកការពារអគ្គីភ័យ និងគ្រោះមហន្តរាយនៅសាកលវិទ្យាល័យ Soongsil Cyber ​​បាននិយាយថា “កម្លាំងដើម្បីទប់ទល់នឹងសម្ពាធថប់សម្រាប់ស្ត្រីជាទូទៅ គឺខ្សោយជាងបុរស ដែលជាមូលហេតុធ្វើឲ្យស្ត្រីភាគច្រើនងាយនឹងអស់ដង្ហើម ជាក់ស្ដែងក្នុងឧបទ្ទវហេតុកាលពីពេលថ្មីៗនេះ គឺជនរងគ្រោះជាស្ត្រី” ។

យោងតាមសេវាវិទ្យាស្ថានសុខភាពជាតិបានឲ្យដឹងថា បុរសជនជាតិកូរ៉េជាមធ្យម មានកម្ពស់ ១៧០.៦ សង់ទីម៉ែត្រ និងទម្ងន់ ៧២.៧ គីឡូក្រាម ខណៈដែលស្ត្រីកូរ៉េជាមធ្យម មានកម្ពស់ ១៥៧.១ សង់ទីម៉ែត្រ និងទម្ងន់ ៥៧.៨ គីឡូក្រាម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Korea Herald

ចុចអាន ៖ សាក្សី ៖ ហ្វូងមនុស្សក្នុងបុណ្យ Halloween គិតថា ជាការសម្ដែងជាន់គ្នា​ស្លាប់ ទើបរាំសប្បាយនៅមុខរថយន្តសង្គ្រោះបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម