Connect with us

ព័ត៌មានអន្ដរជាតិ

ប្រភពទម្លាយថា ទាហានអាមេរិក កំពុងឈរជើងនៅអ៊ុយក្រែន តាមដានការដឹកជញ្ជូនអាវុធ (មានវីដេអូ)

បានផុស

នៅ

មន្ត្រីមន្ទីរបញ្ចកោណម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើន កាលពីថ្ងៃអង្គារទី០១ខែវិច្ឆិកាថា ទាហានអាមេរិក កំពុងឈរជើងនៅក្នុងទឹកដីអ៊ុយក្រែន ជាកន្លែងដែលពួកគេកំពុងតាមដានការបញ្ជូនអាវុធរបស់អង្គការណាតូទៅកាន់ប្រទេសនេះ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ទេថាតើទាហានអាមេរិក មានប៉ុន្មាននាក់ ឬឈរជើងនៅទីណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់សារព័ត៌មាន Associated Press, NBC News និងអង្គភាពសារព័ត៌មានមន្ទីរបញ្ចកោណផ្សេងទៀត មន្ត្រីរូបនេះបាននិយាយថា ទាហានដែលឈរជើងទាំងនោះ គឺដឹកនាំដោយឧត្តមសេនីយ៍ត្រី Garrick Harmon ដែលជាអនុព័ន្ធការពារជាតិអាមេរិកប្រចាំទីក្រុងកៀវ។

មន្ត្រីដដែលបានប្រាប់អ្នកយកព័ត៌មានថា “មានការចុះត្រួតពិនិត្យជាច្រើនដង។ ការ​ត្រួតពិនិត្យ​មិន​បាន​កើត​ឡើង​នៅ​ជិតសមរភូមិ​ជួរ​មុខទេ​ ប៉ុន្តែ​ជា​កន្លែង​ដែល​លក្ខខណ្ឌ​សន្តិសុខត្រូវបាន​អនុញ្ញាត”។

ឧត្តមសេនីយ៍ត្រី Garrick Harmon

សហរដ្ឋអាមេរិក បានត្រួតពិនិត្យការដឹកជញ្ជូនអាវុធរបស់ខ្លួនទៅកាន់អ៊ុយក្រែន មុនពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនក្នុងខែកុម្ភៈ ប៉ុន្តែបានដកបុគ្គលិកចេញពីប្រទេសអ៊ុយក្រែនវិញ ប៉ុន្មានថ្ងៃមុនពេលផ្ទុះជម្លោះ។ យ៉ាងណាក្តី គេក៏មិនច្បាស់ដែរថា មានទាហានប៉ុន្មាននាក់ដែលបានវិលត្រលប់មកវិញ ឬពេលណាដែលការត្រួតពិនិត្យ ចាប់ផ្តើមសាជាថ្មី។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងបែងចែក បុគ្គលិកដើម្បីទៅជួយដល់រដ្ឋាភិបាលអ៊ុយក្រែនក្នុងការដោះស្រាយ ជំនួយសន្តិសុខរបស់សហរដ្ឋអាមេរិក។ ផែនការនេះត្រូវបានប្រកាស បន្ទាប់ពីមានរបាយការណ៍ពីចារកម្មអាមេរិកថា ទីក្រុងវ៉ាស៊ីនតោនមិនអាចតាមដានអាវុធដែលខ្លួនបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន បាននោះទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អង់គ្លេស ព្រមាន រុស្ស៊ី ថា នឹងជួបផលវិបាកធ្ងន់ធ្ងរ បើហ៊ានប្រើនុយក្លេអ៊ែរនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៤០ នាទីutes មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៩ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម