Connect with us

ព័ត៌មានអន្ដរជាតិ

មុនចេញពីតំណែង ត្រាំ នឹងផ្តល់មេដាយសេរីភាពដល់បុគ្គលសំខាន់ ២ រូប

បានផុស

នៅ

ប្រភពជាច្រើនបានប្រាប់ CNN ថា មុនពេលចាកចេញពីតំណែង លោកប្រធានាធិបតី Donald Trump នឹង​ប្រគល់​គ្រឿង​ឥស្សរិយយស​ស៊ីវិល​ខ្ពស់​បំផុតរបស់ប្រទេសដល់សម្ព័ន្ធមិត្តនយោបាយដែលលេចធ្លោបំផុតរបស់លោកចំនួន ២ រូបគឺលោក Devin Nunes និងលោក Jim Jordan បន្ទាប់ពីពួកគេបានការពារលោក Trump ពេញមួយការចោទប្រកាន់របស់លោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាវាមិនត្រូវបានចេញផ្សាយដោយសេតវិមានក៏ដោយ លោក Trump នៅថ្ងៃចន្ទនេះនឹងផ្តល់មេដាយសេរីភាពដល់លោក Nunes អ្នកតំណាងឲ្យគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភាដែលជាសម្ព័ន្ធមិត្តនយោបាយជិតស្និទ្ធរបស់លោក Trump និងបានធ្វើឲ្យអន្តរាយដល់ការស៊ើបអង្កេតរបស់រុស្ស៊ីលើក្រសួងយុត្តិធម៌ ។

ទន្ទឹមនោះលោក Trump ក៏កំពុងពិចារណាផ្តល់មេដាយសេរីភាពដល់លោក Bobby Bowden ដែលជាគ្រូបង្វឹកបាល់ទាត់នៃសាកលវិទ្យាល័យ Florida ដែលចូលនិវត្តន៍ផងដែរ ។

យោងតាមមន្ត្រីជាច្រើននៅសេតវិមានបានឲ្យដឹងថា ជារឿយៗលោក Trump បានប្រើមេដាយសេរីភាពដើម្បីផ្តល់ដល់សម្ព័ន្ធមិត្តរបស់គាត់មិនថាពួកគេជាហិរញ្ញិក អ្នកនយោបាយ ឬគ្រាន់តែជាមិត្តចាស់នោះទេ ។ ហើយឥឡូវនេះគាត់ហាក់ដូចជាត្រៀមខ្លួនធ្វើដូច្នេះម្តងទៀតមុនពេលចាកចេញពីតំណែង ទោះបីជាគាត់មិនទាន់បានទទួលស្គាល់ជាសាធារណៈនូវការបរាជ័យការបោះឆ្នោតរបស់គាត់ចំពោះប្រធានាធិបតីជាប់ឆ្នោត Joe Biden ក៏ដោយ ។

មនុស្សជាច្រើនដែលជិតស្និទ្ធនឹងលោក Trump បានកត់សម្គាល់ថា ជារឿយៗលោក Trump រីករាយនឹងការធ្វើដូច្នេះសម្រាប់មិត្តភក្តិ ម្ចាស់ជំនួយ អ្នកនយោបាយ និងអត្តពលិកជាច្រើនក្នុងរយៈពេលបួនឆ្នាំចុងក្រោយក្នុងអាណត្តិរបស់លោកកន្លងមកនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម