Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ចោទក្រុមហ៊ុនប្រេងធំៗ កំពុងកើបលុយចំណេញពីសង្គ្រាម

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចោទប្រកាន់ក្រុមហ៊ុនប្រេងថា “កំពុងកើបប្រាក់ចំណេញពីសង្គ្រាម” ចំពេលមានវិបត្តិថាមពលពិភពលោកដែលកំពុងបន្ត ខណៈដែលក្រុមហ៊ុនទាំងនោះប្រកាសទទួលកម្រៃមិនធ្លាប់មានក្នុងកំណត់ត្រា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន បាននិយាយកាលពីថ្ងៃអង្គារនៅឯសេតវិមានថា “វាដល់ពេលហើយសម្រាប់ក្រុមហ៊ុនទាំងនេះដើម្បីបញ្ឈប់ការកើបប្រាក់ចំណេញពីសង្គ្រាម ហើយងាកមកបំពេញទំនួលខុសត្រូវរបស់ពួកគេ ក៏ដូចជាផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៅក្នុងប្រទេសវិញ” ។

លោក បៃដិន បញ្ជាក់ថា “ប្រាក់ចំណេញរបស់ពួកគេ គឺជាខ្យល់នាំជម្លោះ និងសង្រ្គាមដ៏ឃោរឃៅដែលកំពុងតែវាយប្រហារអ៊ុយក្រែន និងកំពុងធ្វើឲ្យមនុស្សរាប់សិបលាននាក់ ឈឺចាប់នៅជុំវិញពិភពលោក” ។

លោកប្រធានាធិបតីសង្កត់ធ្ងន់ថា “ក្រុមរបស់លោកកំពុងធ្វើការជាមួយសភា ដើម្បីពិនិត្យមើលជម្រើសរបស់ក្រុមហ៊ុនទាំងនោះ ហើយប្រសិនបើពួកគេមិនធ្វើតាមគោលការណ៍របស់យើងណាមួយនោះ ក្រុមហ៊ុននឹងប្រឈមការបង់ពន្ធខ្ពស់លើប្រាក់ចំណេញលើសរបស់ពួកគេ ក៏ដូចជាការរឹតបន្តឹងផ្សេងទៀតជាដើម” ។

ការអត្ថាធិប្បាយរបស់លោក បៃដិន បានកើតឡើង ចំពេលមានសង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដែលបណ្ដាលឲ្យមានការឡើងថ្លៃប្រេង និងឧស្ម័នធម្មជាតិ ខណៈក្រុមហ៊ុនធំៗ ដូចជា ExxonMobil, Chevron, Shell, BP, ConocoPhillips និង TotalEnergy រកកម្រៃបានច្រើនលើសលុប ក្នុងអំឡុង ២ ត្រីមាសចុងក្រោយ បើធៀបនឹងប្រាក់ចំណេញសរុបកាលពីឆ្នាំមុន ។

ទន្ទឹមនោះ ការកត់សម្គាល់របស់លោកប្រធានាធិបតី ក៏កើតមានឡើងមួយសប្តាហ៍ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី ៨ ខែវិច្ឆិកា ស្របពេលដែលប្រជាជនអាមេរិកកំពុងជួបបញ្ហាឡើងថ្លៃសាំង និងឧស្ម័នធម្មជាតិជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ផ្ទុះការបាញ់ប្រហារក្នុងពិធីបុណ្យ Halloween នៅអាមេរិក មនុស្សច្រើននាក់​កំពុងរងគ្រោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម