Connect with us

ព័ត៌មានអន្ដរជាតិ

ក្តៅគគុក! កូរ៉េទាំង២ បាញ់មីស៊ីលដាក់គ្នា

បានផុស

នៅ

ប្រទេសកូរ៉េ​ខាង​ជើង និងកូរ៉េ​ខាង​ត្បូង ​បាន​បាញ់​មីស៊ីលផ្លោង​ដាក់គ្នា ដោយធ្លាក់ក្នុងដែនទឹក ជិតឆ្នេរសមុទ្ររៀងៗខ្លួនជាលើកដំបូង។

បីម៉ោងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់មីស៊ីលដែលធ្លាក់នៅចម្ងាយតិចជាង ៦០គីឡូម៉ែត្រក្នុងពីទីក្រុង Sokcho របស់កូរ៉េខាងត្បូង, ទីក្រុងសេអ៊ូល ក៏បានសងសឹកវិញនៅថ្ងៃពុធនេះ។

យោធា​កូរ៉េខាងត្បូង​​និយាយ​ថា នេះ​ជា​ការ​រំលោភ​បំពាន​លើ​ទឹកដីរបស់​ខ្លួន ដែល​មិន​អាច​ទទួល​យក​បាន​។

ជាការឆ្លើយតប កូរ៉េខាងត្បូងបានបាញ់មីស៊ីលចំនួន៣គ្រាប់ ដែលក្រុមមន្ត្រីនិយាយថា បានធ្លាក់នៅចម្ងាយប្រហាក់ប្រហែលគ្នា កាត់ខ្សែបន្ទាត់ព្រំដែនភាគខាងជើង (NLL)។

ខ្សែបន្ទាត់កំណត់ព្រំដែននេះ គឺកំណត់ចំណុចកណ្តាលនៅក្នុងសមុទ្ររវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ប៉ុន្តែកូរ៉េខាងជើងមិនដែលទទួលស្គាល់ព្រំដែននោះទេ។

មន្ត្រីកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលយ៉ាងតិច១០គ្រាប់ ឆ្ពោះទៅទាំងទិសខាងកើត និងខាងលិចកាលពីថ្ងៃពុធនេះ។

គួរបញ្ជាក់ថា ស្ថានការណ៍ចុងក្រោយបំផុតនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាង ទាមទារឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់សមយុទ្ធយោធាទ្រង់ទ្រាយធំជាបន្ទាន់ ដោយហៅលំហាត់នោះថា ជាការញុះញង់ដែលអាចបង្កឲ្យមានវិធានការឆ្លើយតបកាន់តែមានឥទ្ធិពល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលទាំងព្រឹក, ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹង លើកោះរបស់ កូរ៉េខាងត្បូង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៤៣ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៤៣ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម