ព័ត៌មានអន្ដរជាតិ
លោក Zelensky ឲ្យពិភពលោកជួយការពារច្រករបៀងគ្រាប់ធញ្ញជាតិ អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំរុញឲ្យសហគមន៍អន្តរជាតិធ្វើការបន្ថែមទៀត ដើម្បីការពារច្រករបៀងដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ដើម្បីធានាឲ្យបានការដឹកជញ្ជូនស្បៀងអាហារចេញពីអ៊ុយក្រែនដោយសុវត្ថិភាព ។
លោក Zelensky បាននិយាយកាលពីពេលថ្មីៗនេះថា ច្រករបៀង គឺត្រូវការការពារយូរអង្វែងទៀត ហើយលោកក៏អរគុណដល់ប្រទេសតួកគី និងអង្គការសហប្រជាជាតិ (UN) ដែលជាអ្នកសម្របសម្រួលនៃកិច្ចព្រមព្រៀង ដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងជី ។
លោកប្រធានាធិបតីបានបន្ថែមទៀតថា រុស្ស៊ីត្រូវតែដឹងយ៉ាងច្បាស់ពីលទ្ធផលនៃការរំខានដល់ការនាំចេញអាហាររបស់អ៊ុយក្រែន នោះគឺអាយុជីវិតប្រជាជនរាប់លាននាក់ ត្រូវបានស្លាប់ ។
ទាក់ទិននឹងបញ្ហានេះដែរ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រាប់សមភាគីតួកគីលោក Recep Tayyip Erdogan ថា លោកនឹងពិចារណាចូលរួមឡើងវិញនូវកិច្ចព្រមព្រៀងសំខាន់ៗដែលស្ថិតនៅក្រោមការធានាសន្តិសុខពីទីក្រុងកៀវ បន្ទាប់ពីទីក្រុងមូស្គូបានផ្អាកការចូលរួម ជុំវិញការវាយប្រហារដោយយន្តហោះដ្រូននៅតំបន់គ្រីមៀ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Al Jazeera
ចុចអាន ៖ ហេតុអ្វីលោក Biden បាត់ខឹងលោក Zelensky ពេលកំពុងនិយាយទូរស័ព្ទ?
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់