ព័ត៌មានអន្ដរជាតិ
ហេតុអ្វីលោក Biden បាត់ខឹងលោក Zelensky ពេលកំពុងនិយាយទូរស័ព្ទ?
យោងតាមការផ្សាយរបស់ទូរទស្សន៍ NBC News បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាត់ខឹងលោក Volodymyr Zelensky ក្នុងអំឡុងពេលការហៅទូរស័ព្ទ ដើម្បីពិភាក្សាអំពីជំនួយយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែននៅក្នុងខែមិថុនា ។
ការរំសាយកំហឹងរបស់លោក Biden បានកើតឡើង អំឡុងពេលដែលប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់លោក Zelensky តាមទូរស័ព្ទកាលពីថ្ងៃទី ១៥ ខែមិថុនា ឲ្យបង្ហាញពីការដឹងគុណសម្រាប់ជំនួយដែលរដ្ឋាភិបាលទីក្រុងកៀវកំពុងទទួលបានពីទីក្រុងវ៉ាស៊ីនតោន ។
ស្របពេលជាមួយគ្នានេះ មន្ត្រីរដ្ឋបាលរបស់លោក Biden បានប្រាប់បណ្តាញសង្គមថា ទំនាក់ទំនងរបស់មេដឹកនាំទាំងពីរ មានភាពប្រសើរឡើងក្នុងរយៈពេល ៤ ខែ ចាប់តាំងពីការហៅទូរស័ព្ទនោះមក ។
លោក Biden បានខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលលោក Zelensky ជំរុញឲ្យប្រធានាធិបតីអាមេរិករូបនេះ ផ្ដល់ជំនួយបន្ថែមទៀត ទោះបីជាទើបតែបានអនុម័តថវិកាបន្ថែមចំនួន ១ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនក៏ដោយ ជាពិសេសគឺការថ្លែងជាសាធារណៈរបស់លោក Zelensky ថា ជំនួយរបស់អាមេរិកមិនទាន់បានមកដល់ក្នុងល្បឿន ឬគ្រប់គ្រាន់តាមការចង់បាននៅឡើយទេ ។
គួរបញ្ជាក់ថា រដ្ឋបាលលោក Biden បានផ្ដល់ជំនួយយោធាដល់រដ្ឋាភិបាលទីក្រុងកៀវប្រហែល ១៧.៦ ពាន់លានដុល្លារហើយ ចាប់តាំងពីផ្ទុះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ WION
ចុចអាន ៖ លោក Biden ចោទក្រុមហ៊ុនប្រេងធំៗ កំពុងកើបលុយចំណេញពីសង្គ្រាម
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៩ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក