ព័ត៌មានអន្ដរជាតិ
យន្តហោះទួរគី ត្រូវចុះចតជាបន្ទាន់ដោយសារសត្វបក្សី
យន្ដហោះដឹកទំនិញរបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគី (THY) ដែលកំពុងធ្វើដំណើពីទីក្រុងអ៊ីស្តង់ប៊ុលឆ្ពោះទៅកាន់ទីក្រុង Almaty របស់ប្រទេសកាហ្សាក់ស្ថានបានធ្វើការចុះចតជាបន្ទាន់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលខណៈពេលដែលវាបានជួបប្រទះហ្វូងសត្វស្លាប ភ្លាមៗក្រោយពេលហោះចេញពីអាកាសយានដ្ឋាន Ataturk។
![](https://kampucheathmey.com/wp-content/uploads/2021/01/thumbs_b_c_ceeafe944394ebfff13f2a8e9ed7ad77.jpg)
យន្ដហោះនេះបានហោះចេញពីអាកាសយានដ្ឋាន Ataturk ក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៅម៉ោង៨និង៤០នាទីព្រឹកថ្ងៃអាទិត្យ។ ការិយាល័យព័ត៌មានរបស់ THY បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខណៈពេលកំពុងហោះហើរ យន្តហោះដឹកទំនិញធុន B777-F បានប្រទះសត្វបក្សីមួយហ្វូងដែលជាហេតុធ្វើឲ្យខូចខាតដល់មុខយន្តហោះ។
![](https://kampucheathmey.com/wp-content/uploads/2021/01/TNA_9869a73e-5_Image_In_Body.jpg)
យន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Ataturk បន្ទាប់ពីបានចំណាយពេលអស់រយៈពេលប្រហែលកន្លះម៉ោង បង្ហូរប្រេងនៅលើសមុទ្រ Marmara ដើម្បីទុកទម្ងន់ជាក់លាក់សម្រាប់ការចុះចតបន្ទាន់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍