ព័ត៌មានអន្ដរជាតិ
អាមេរិក អះអាងថា កូរ៉េខាងជើង កំពុងផ្គត់ផ្គង់ គ្រាប់កាំភ្លើងធំ ទៅឲ្យរុស្ស៊ី ដោយសម្ងាត់ (មានវីដេអូ)
អ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ០៣ខែវិច្ឆិកានេះថា សហរដ្ឋអាមេរិក មានព័ត៌មានដែលបង្ហាញថា កូរ៉េខាងជើងកំពុងផ្គត់ផ្គង់ គ្រាប់កាំភ្លើងធំ ទៅឲ្យប្រទេសរុស្ស៊ី ដោយសម្ងាត់។

លោក Kirby បានប្រាប់សន្និសីទមួយថា កូរ៉េខាងជើង កំពុងព្យាយាមបិទបាំងការនាំចេញ ដោយបញ្ជូនគ្រាប់ទាំងនេះ ឆ្លងកាត់តាមប្រទេសនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។
លោកបន្តថា “ការចង្អុលបង្ហាញរបស់យើងគឺថា កូរ៉េខាងជើង កំពុងផ្គត់ផ្គង់ដោយសម្ងាត់ ហើយយើងនឹងត្រួតពិនិត្យមើលថាតើ ការដឹកជញ្ជូនត្រូវបានទទួលឬក៏យ៉ាងណា។ ទីក្រុងវ៉ាស៊ីនតោន នឹងពិគ្រោះជាមួយអង្គការសហប្រជាជាតិលើបញ្ហានេះ”។

យោងតាមលោក Kirby, បរិមាណគ្រាប់ផ្លោងមិនសំខាន់ទេ ហើយក៏មិនទំនងជាផ្លាស់ប្តូរសម្ទុះ ឬលទ្ធផលនៃសង្រ្គាមដែរ។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែអាចជាគ្រោះថ្នាក់ដល់ជនជាតិអ៊ុយក្រែន។
ការនាំចេញរបស់កូរ៉េខាងជើង គឺជាសញ្ញាមួយ មិនត្រឹមតែបង្ហាញពីឆន្ទៈរបស់ទីក្រុងព្យុងយ៉ាងក្នុងការគាំទ្រដល់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាជាសញ្ញាបង្ហាញពីការខ្វះខាតអាវុធរបស់ទីក្រុងមូស្គូ ដែលកើតឡើងដោយសារការដាក់ទណ្ឌកម្ម និងការរឹតត្បិតការនាំចេញដែលដឹកនាំដោយសហរដ្ឋអាមេរិក។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានស្នើឲ្យមានការដាក់ទណ្ឌកម្ម ដូចក្នុងករណីដែលអ៊ីរ៉ង់ផ្តល់អាវុធដល់រុស្ស៊ីដែរ។
លោកនិយាយថា “យើងកំពុងប្រើគ្រប់ឧបករណ៍ ហើយនឹងប្រើគ្រប់ឧបករណ៍ដើម្បីប្រឆាំងការផ្តល់អាវុធរបស់អ៊ីរ៉ង់ដល់រុស្ស៊ី។ យើងនឹងធ្វើដូចគ្នានេះ នៅពេលនិយាយអំពីការផ្តល់អាវុធរបស់កូរ៉េខាងជើងដល់រុស្ស៊ី”។
សហរដ្ឋអាមេរិកកាលពីខែកញ្ញា បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអ៊ីរ៉ង់ដែលខ្លួនចោទប្រកាន់ថា បានសម្របសម្រួលជើងហោះហើរយោធា ដើម្បីដឹកជញ្ជូនដ្រូនរបស់អ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ី និងក្រុមហ៊ុនចំនួនបីផ្សេងទៀតដែលខ្លួននិយាយថា ជាប់ពាក់ព័ន្ធនឹងការផលិតដ្រូនរបស់អ៊ីរ៉ង់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រុស្ស៊ី បញ្ជាក់ថា មានតែវិធីមួយគត់ ដែលអាចបញ្ចៀស សង្គ្រាមនុយក្លេអ៊ែរបាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ