ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ឯកភាព ចូលរួមកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ឡើងវិញ (មានវីដេអូ)
ប្រទេសរុស្ស៊ីនិយាយថា ខ្លួននឹងចូលរួមសាជាថ្មីក្នុងកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនតាមច្រករបៀងសមុទ្រខ្មៅប្រកបដោយសុវត្ថិភាព ខណៈការដឹកជញ្ជូនត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image-168.png)
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ទីក្រុងមូស្គូនឹងចូលរួមម្តងទៀត ដោយនិយាយថា ខ្លួនបានទទួលការធានាគ្រប់គ្រាន់ពីទីក្រុង កៀវ ថា ពួកគេនឹងមិនប្រើប្រាស់ច្រករបៀងសមុទ្រ សម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងរុស្ស៊ីឡើយ។
ក្រសួងបន្តថា “ប្រទេសរុស្ស៊ីចាត់ទុកថា ការធានាដែលទទួលបាននៅពេលនេះគឺគ្រប់គ្រាន់ហើយកំពុងបន្តការអនុវត្តកិច្ចព្រមព្រៀង”។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image-169.png)
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដែលត្រូវបានត្រួតពិនិត្យដោយមជ្ឈមណ្ឌលសម្របសម្រួលរួមនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី បានអនុញ្ញាតឲ្យគ្រាប់ធញ្ញជាតិជាង ៩.៧លានតោន និងគ្រឿងឧបភោគបរិភោគផ្សេងទៀត ចាកចេញពីកំពង់ផែអ៊ុយក្រែន។
នេះនឹងនាំមកនូវភាពធូរស្រាលយ៉ាងខ្លាំងចំពោះវិបត្តិស្បៀងអាហារពិភពលោក ដែលបង្កឡើងដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់មួយ។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image-170.png)
ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលឈានដល់កាលពីខែកក្កដា កប៉ាល់ដែលធ្វើដំណើរទៅនិងមកពីប្រទេសអ៊ុយក្រែន នឹងត្រូវត្រួតពិនិត្យដោយក្រុមរួមនៃមន្ត្រីរុស្ស៊ី តួកគី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ លោក Zelensky ឲ្យពិភពលោកជួយការពារច្រករបៀងគ្រាប់ធញ្ញជាតិ អ៊ុយក្រែន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?