Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី អំពាវនាវឲ្យមហាអំណាចនុយក្លេអ៊ែរទាំង៥ រារាំងការប្រើប្រាស់អាវុធប្រល័យលោក

បានផុស

នៅ

ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធទី០២ខែវិច្ឆិកា ដោយរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ទីក្រុងមូស្គូដែលថា សង្គ្រាមនុយក្លេអ៊ែរគ្មានអ្នកឈ្នះនោះទេ និងមិនត្រូវប្រយុទ្ធឡើយ ហើយអំពាវនាវឲ្យមហាអំណាចនុយក្លេអ៊ែរ ធ្វើគ្រប់យ៉ាងតាមអំណាចរបស់ពួកគេ ដើម្បីរារាំងការប្រើប្រាស់អាវុធប្រល័យលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងមូស្គូ បានសង្កត់ធ្ងន់ថា “រុស្ស៊ីនៅតែបន្តពាក់ព័ន្ធក្នុងការរៀបចំ និងយល់ដឹង ក្នុងការកាត់បន្ថយ និងដាក់កម្រិតអាវុធនុយក្លេអ៊ែរ ក៏ដូចជាកាត់បន្ថយហានិភ័យជាយុទ្ធសាស្រ្ត និងការគំរាមកំហែងនៃឧប្បត្តិហេតុអន្តរជាតិ ព្រមទាំងជម្លោះដែលកើនឡើងដល់កម្រិតនុយក្លេអ៊ែរផងដែរ។ យើងសូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នូវការប្តេជ្ញាចិត្តរបស់យើង។ ទីក្រុងមូស្គូ បានសង្កត់ធ្ងន់ ទៅកាន់សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំនៃរដ្ឋអាវុធនុយក្លេអ៊ែរទាំងប្រាំ ស្តីពីការការពារសង្គ្រាមនុយក្លេអ៊ែរ និងចៀសវាងការប្រកួតប្រជែងអាវុធថ្ងៃទី៣ខែមករាឆ្នាំ២០២២”។

ក្រសួងការបរទេសបន្ថែមថា “យើងមានជំនឿយ៉ាងមុតមាំថា នៅក្នុងស្ថានភាពដ៏ស្មុគស្មាញ និងចលាចលនាពេលបច្ចុប្បន្ន ដែលបណ្តាលមកពីសកម្មភាពគ្មានទំនួលខុសត្រូវ និងឥតអៀនខ្មាសក្នុងបំណងធ្វើឲ្យខូចដល់សន្តិសុខជាតិរបស់យើង, កិច្ចការបន្ទាន់បំផុតគឺត្រូវចៀសវាងការប៉ះទង្គិចគ្នាផ្នែកយោធានៃមហាអំណាចនុយក្លេអ៊ែរ”។

ទីក្រុងមូស្គូសូមជំរុញឲ្យសមាជិកផ្សេងទៀតនៃក្រុមនុយក្លេអ៊ែរទាំងប្រាំដូចជាសហរដ្ឋអាមេរិក បារាំង ចក្រភពអង់គ្លេស និងចិន ត្រូវបង្ហាញឆន្ទៈរបស់ពួកគេ ធ្វើការដើម្បីដោះស្រាយកិច្ចការអាទិភាពកំពូលនៃការបន្ធូរបន្ថយ និងបោះបង់ចោលការប៉ុនប៉ងដ៏គ្រោះថ្នាក់ ក្នុងការរំលោភលើផលប្រយោជន៍សំខាន់របស់គ្នាទៅវិញទៅមក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ រុស្ស៊ី បញ្ជាក់ថា មានតែវិធីមួយគត់ ដែលអាចបញ្ចៀស សង្គ្រាមនុយក្លេអ៊ែរបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម