ព័ត៌មានអន្ដរជាតិ
ប៉ុន្មានម៉ោងទៅទើបប៉ូលិស កូរ៉េខាងត្បូង ទទួលដំណឹង ក្រោយហេតុការណ៍ជាន់គ្នាស្លាប់
ប៉ូលិសកូរ៉េខាងត្បូងបាននិយាយថា មេរបស់ពួកគេទទួលបានការជូនដំណឹងដំបូងអំពីការជាន់គ្នាស្លាប់ អំឡុងពិធីបុណ្យ Halloween ដែលបានសម្លាប់មនុស្ស ១៥៦ នាក់កាលពីថ្ងៃសៅរ៍នៅទីក្រុងសេអ៊ូល គឺរយៈពេល ២ ម៉ោង បន្ទាប់ពីឧប្បត្តិហេតុនេះ ។

ទីភ្នាក់ងារប៉ូលិសជាតិបាននិយាយថា លោកស្នងការ Yoon Hee-keun ត្រូវបានគេជូនដំណឹងអំពីហេតុការណ៍សង្កត់ជាន់គ្នាស្លាប់ក្នុងតំបន់ Itaewon នៅម៉ោង ១២ និង ១៤ នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ។
នៅពេលនោះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានចាប់ផ្តើមរាយការណ៍អំពីគ្រោះថ្នាក់នេះរួចទៅហើយ ដោយនិយាយថា មនុស្សជាង ៥០ នាក់ទំនងជាកំពុងទទួលរងនូវការគាំងបេះដូង ។

ទន្ទឹមនោះ ការិយាល័យប្រធានាធិបតីនិយាយថា លោកប្រធានាធិបតី Yoon Suk-yeol ត្រូវបានជូនដំណឹងអំពីឧបទ្ទវហេតុនេះនៅម៉ោងប្រហែល ១១ យប់ថ្ងៃសៅរ៏ ពោលគឺនៅមុនពេលដែលស្នងការប៉ូលិស ទទួលបានដំណឹងនេះទៅទៀត ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងនិយាយថា ការឆ្លើយតបយឺតរបស់មន្ត្រីជាន់ខ្ពស់ ក៏ដូចជាប៉ូលិស ចំពោះភាពចលាចលនេះ អាចជាកត្តាសំខាន់នៅពីក្រោយការស្លាប់ដ៏ច្រើនក្នុងប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូង ជាពិសេសគឺការហៅទូរស័ព្ទបន្ទាន់ជាង ១០ ដង និងជាច្រើនម៉ោង នៅមុនហេតុការណ៍នេះកើតឡើង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ហេតុអ្វីបានជាស្ត្រីស្លាប់ច្រើនជាងបុរសក្នុងហេតុការណ៍ជាន់គ្នានៅ កូរ៉េខាងត្បូង?

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ