ព័ត៌មានអន្ដរជាតិ
ទីបំផុត ប៉ូឡូញ សង់របងខ្សែលួសប្រវែង ២១០ គីឡូម៉ែត្រជាប់ព្រំដែន រុស្ស៊ី
ប្រទេសប៉ូឡូញបានបញ្ជាឲ្យសាងសង់របងខ្សែលួសប្រវែង ២១០ គីឡូម៉ែត្រតាមបណ្តោយព្រំដែនរុស្ស៊ី-ប៉ូឡូញទាំងមូល ដើម្បីការពារលំហូរនៃជនចំណាកស្រុកអាស៊ី និងអាហ្រ្វិក ឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសសមាជិកសហភាពអឺរ៉ុប តាមរយៈតំបន់ Kaliningrad របស់រុស្ស៊ី ។

រដ្ឋមន្ត្រីការពារជាតិប៉ូឡូញលោក Mariusz បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ផែនការនេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ដែលថា តំបន់ Kaliningrad បានចាប់ផ្តើមទទួលយកជើងហោះហើរពីអាហ្វ្រិកខាងជើង និងមជ្ឈិមបូព៌ា ជាពិសេសគឺក្ដីបារម្ភអំពីការកើតឡើងម្តងទៀត នៃវិបត្តិជនចំណាកស្រុកដូចឆ្នាំ ២០២១ នៅតាមព្រំដែនជាមួយប្រទេសបេឡារុស ។
រដ្ឋមន្ត្រីការពារជាតិបាននិយាយថា ការសាងសង់របងនេះបានចាប់ផ្តើមកាលពីថ្ងៃពុធ ដោយមានការចូលរួមពីទាហានប៉ូឡូញដែលមានឯកទេសខាងដោះមីនផងដែរ ។

កាលពីឆ្នាំមុន ព្រំដែនរវាងប៉ូឡូញ និងបេឡារុស បានក្លាយជាកន្លែងផ្ទុះវិបត្តិដ៏ធំមួយ ខណៈដែលជនចំណាកស្រុករាប់ពាន់នាក់ បានព្យាយាមឆ្លងដែនខុសច្បាប់ចូលទៅក្នុងរដ្ឋសហភាពអឺរ៉ុប ។
ចាប់តាំងពីពេលនោះមក ទីក្រុង Warsaw បានសាងសង់ជញ្ជាំងដែកនៅតាមព្រំដែនជាមួយប្រទេសបេឡារុស ហើយបានចោទប្រកាន់ទីក្រុង Minsk ថា បានធ្វើសកម្មភាពដូចរុស្ស៊ី ដើម្បីធ្វើ “សង្រ្គាមកូនកាត់” ក៏ដូចជាសាបព្រួសភាពវឹកវរ និងធ្វើឲ្យមានការបែកបាក់នៅក្នុងសហភាពអឺរ៉ុប ។

ទោះយ៉ាងណា ទាំងប្រទេសរុស្ស៊ី និងបេឡារុស បានបដិសេធការចោទប្រកាន់ទាំងនេះ ហើយប្រធានាធិបតីបេឡារុស លោក Aleksandr Lukashenko បានពន្យល់ថា រដ្ឋាភិបាលរបស់លោកនឹងមិនជួយ EU ក្នុងការបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ទៀតនោះទេ ដោយសារតែប្រទេសរបស់លោក មិនមានថវិកាគ្រប់គ្រាន់ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់ប្លុកមួយនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អាមេរិក បញ្ជាក់ជាថ្មីរឿងថា រុស្ស៊ី ត្រៀមប្រើអាវុធនុយក្លេអ៊ែរនៅ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?