Connect with us

ព័ត៌មានអន្ដរជាតិ

នាំគ្នាចូលជ្រកភ្លៀង បែរជាបាក់ដំបូលអគារស្លាប់១៩នាក់

បានផុស

នៅ

មនុស្សចំនួន១៩នាក់បានស្លាប់នៅពេលដំបូលកន្លែងបូជាសពមួយដែលពួកគេចូលជ្រកភ្លៀងបានបាក់នៅភាគខាងជើងប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្នងការរង Anita C Meshram បាននិយាថា ដំបូលប្រវែងជាង៣០ម៉ែត្ររបស់អគារក្នុងស្រុក Ghaziabad នៃរដ្ឋ Uttar Pradesh បានបាក់នៅពេលមនុស្សប្រហែល៤០នាក់កំពុងជ្រកភ្លៀង។

មនុស្ស១៩នាក់ទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ចំនួនអ្នកស្លាប់អាចកើនឡើងខណៈអ្នកខ្លះមានរបួសធ្ងន់។

ប៉ូលិសនិយាយថា ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកតាមគំនរបាក់បែកដើម្បីដឹងថាតើមានជនរងគ្រោះច្រើនទៀតដែរឬទេ។

លោក Meshram បាននិយាយថា “យើងនឹងធ្វើការស៊ើបអង្កេតលើបញ្ហានេះហើយស្វែងរកអ្នកដែលទទួលខុសត្រូវឲ្យបានឆាប់បំផុតមិនថាអ្នកសាងសង់ មន្ត្រីឬកម្មករនៃក្រុមប្រឹក្សាក្រុងនោះទេ”។

មូលហេតុនៃការបាក់នេះមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេប៉ុន្តែអាជ្ញាធរគ្រោងនឹងស៊ើបអង្កេតពីគ្រោះថ្នាក់នេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ២៣ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ២៤ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ២៦ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម៣១ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម