Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក កំពុងធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដើម្បីតានដាន “ព័ត៌មាន​មិនពិត” លើបណ្ដាញសង្គម

បានផុស

នៅ

បើយោងតាមឯកសារផ្ទៃក្នុងរបស់នាយកដ្ឋានសន្តិសុខមាតុភូមិ (DHS) បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងធ្វើការសហការគ្នាជាមួយវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗដើម្បីត្រួតពិនិត្យ “ព័ត៌មានមិនពិត” តាមអ៊ីនធឺណិត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ សារព័ត៌មាន The Intercept បានរាយការណ៍ថា DHS ក៏គ្រោងនឹងបន្តតាមដានមាតិកាពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ការរើសអើងជាតិសាសន៍ និងការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនផងដែរ ។

ក្រុមហ៊ុនបច្ចេកវិទ្យា ដូចជា Twitter, Facebook, Reddit, Discord, Wikipedia, Microsoft និង LinkedIn បានជួបប្រជុំជារៀងរាល់ខែជាមួយ FBI និងទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ពោលទាំងមុនពេល និងចាប់តាំងពីការបោះឆ្នោតឆ្នាំ ២០២០ មកម្ល៉េះ ខណៈ Facebook ថែមទាំងបង្កើត Link ពិសេសមួយសម្រាប់ដកអ៊ីមែលក្លែងក្លាយមិនឲ្យចូលប្រើផងដែរ ។

ដំណើរការនេះក៏ត្រូវបានគូសបញ្ជាក់ផងដែរនៅក្នុងអ៊ីមែលរវាងមន្ត្រី DHS, Twitter និងមជ្ឈមណ្ឌល NGO សម្រាប់សន្តិសុខអ៊ីនធឺណិត ខណៈរដ្ឋាភិបាលអាមេរិកបានអំពាវនាវឲ្យវេទិកាបច្ចេកវិទ្យារាយការណ៍ និងផ្តល់ការឆ្លើយតបទាន់ពេលវេលា ដើម្បីរួមបញ្ចូលទាំងការដកចេញនូវព័ត៌មានមិនពិតជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អាមេរិក បញ្ជាក់ជាថ្មីរឿងថា រុស្ស៊ី ត្រៀមប្រើអាវុធនុយក្លេអ៊ែរនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម