ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានខេត្តមួយចំនួន ឲ្យប្រយ័ត្ន បំបែកគ្រាប់រ៉ុកកែត ធ្លាក់ពីលើមេឃនៅថ្ងៃសៅរ៍នេះ
ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (GISTDA) នៅថ្ងៃព្រហស្បតិ៍ទី០៣ខែវិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹងដល់ខេត្តមួយចំនួន ក្នុងប្រទេសថៃ ឲ្យប្រុងប្រយ័ត្នចំពោះបំណែកគ្រាប់រ៉ុកកែត ដែលនឹងធ្លាក់ពីលើមេឃនៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកានេះ។

អ្នកស្រាវជ្រាវជនជាតិថៃ និងជាអ្នកឯកទេសខាងមេកានិចគន្លង មកពី GISTDA លោក Sittporn Chamnarnsin បានរាយការណ៍ថា រ៉ុកកែតចិនឈ្មោះ Longmarch 5B-4Y ត្រូវបានគេគិតទុកថា នឹងធ្លាក់ពីលើមេឃនៅថ្ងៃសៅរ៍នេះ។
បច្ចុប្បន្ន រ៉ុកកែតកំពុងស្ថិតនៅក្នុងបរិយាកាសផែនដី ដែលមានចម្ងាយប្រហែល ១៧៧ គីឡូម៉ែត្រពីដី។ រ៉ុកកែតនេះមានទម្ងន់ ២១.៦តោន ប៉ុន្តែអ្នកជំនាញមិនរំពឹងថា រ៉ុកកែតទាំងមូលនឹងធ្លាក់លើប្រទេសថៃនោះទេ ព្រោះភាគច្រើន វានឹងរលាយ និងឆេះនៅក្នុងបរិយាកាស។
ទោះបីជាយ៉ាងណាក៏ដោយ លោក Sittporn បានបង្ហើបថា ហានិភ័យនៃគ្រាប់រ៉ុកកែតដែលធ្លាក់លើប្រទេសថៃគឺ ១,៤%។

អ្នកជំនាញនិយាយថា រ៉ុកកែតនេះ បានធ្វើដំណើរឆ្លងកាត់ប្រទេសថៃចន្លោះម៉ោង ១:៥៤នាទី ដល់ ១:៥៦នាទី រំលងអធ្រាត្រ ដោយឆ្លងកាត់ខេត្ត Chiang Rai, Chiang Mai, Payao, Nan Nong Khai, Udon Thani, Kalasin, Roi Et, Yasothorn, Amnat Charoen និង Ubon Ratchathani។
រ៉ុកកែត ត្រូវបានគេរំពឹងថា នឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រ ប៉ុន្តែទិសដៅរបស់វាអាចផ្លាស់ប្តូរ អាស្រ័យលើលក្ខខណ្ឌមួយចំនួនដូចជាអាកាសធាតុជាដើម។ ដូច្នេះ GISTDA សូមដាស់តឿនដល់ប្រជាពលរដ្ឋក្នុងខេត្តដូចរៀបរាប់ខាងលើ ឲ្យមានការប្រុងប្រយ័ត្នចំពោះវត្ថុដែលធ្លាក់ពីលើមេឃ។
លោកបន្តថា “ប្រជាពលរដ្ឋ ត្រូវតែតាមដានព័ត៌មាន និងការព្រមានឲ្យបានដិតដល់ជាទីបំផុត។ វាអាចប៉ះពាល់ដល់ជីវិតមនុស្សច្រើនជាងយើងគិតទៅទៀត”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ រ៉ុកកែត ៥ គ្រាប់ បាញ់សំដៅទៅ ព្រលានយន្តហោះក្រុង កាប៊ុល

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់