ព័ត៌មានអន្ដរជាតិ
តុលាការ មីយ៉ាន់ម៉ា កាត់ទោសអតីតអ្នកនយោបាយរបស់លោកស្រី អ៊ុងសាន ស៊ូជី ជាប់ពន្ធាគារ ១៧៣ ឆ្នាំ
តុលាការយោធាមីយ៉ាន់ម៉ាបានកាត់ទោសអតីតសមាជិកសភាលោក Win Myint Hlaing អាយុ ៥២ ឆ្នាំ មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ជាប់គុករយៈពេល ១៧៣ ឆ្នាំ ។

ការកាត់ទោសឲ្យជាប់គុករយៈពេលវែងនេះ ធ្វើឡើង បន្ទាប់ពីតុលាការបានរកឃើញថា លោក Win Myint Hlaing បានប្រព្រឹត្តបទឧក្រិដ្ឋចំនួន ៨ ក្រោមសកម្មភាពប្រឆាំងភេរវកម្ម ។
កន្លងមកលោក Win Myint Hlain ធ្លាប់ត្រូវបានតុលាការយោធាកាត់ទោសឲ្យជាប់គុករយៈពេល ២៥ ឆ្នាំម្តងរួចហើយកាលពីខែមីនា មេសា និងខែមិថុនា ពីបទញុះញង់ និងអំពើភេរវកម្ម ។

ជាមួយគ្នានោះ ការកាត់ទោសអ្នកនយោបាយនៅមីយ៉ាន់ម៉ា គឺត្រូវបានតុលាការបិទមិនឲ្យមានសាធារណជនចូលរួមនោះឡើយ ។
គួរឲ្យដឹងថា លោក Win Myint Hlain ត្រូវបានបោះឆ្នោតជ្រើសរើសជាតំណាងរាស្រ្តក្នុងតំបន់ Magway ក្នុងឆ្នាំ ២០១៥ ហើយទើបត្រូវបានយោធាចាប់ខ្លួនពីទីក្រុង Yaksawk ក្នុងរដ្ឋ Shan ឆ្នាំ ២០២១ បន្ទាប់ពីលោកចូលរួមតវ៉ាប្រឆាំងនឹងយោធា ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Al Jazeera
ចុចអាន ៖ មីយ៉ាន់ម៉ា មិនញញើតលទ្ធផលកិច្ចប្រជុំ អាស៊ាន ដែលដាក់សម្ពាធដើម្បីសន្តិភាពក្នុងប្រទេសខ្លួន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?