Connect with us

ព័ត៌មានអន្ដរជាតិ

បៃដិន ថាឲ្យ ត្រាំ កប់ៗមាត់ មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកកំពុងស្ថិតក្រោមការវាយប្រហារ ដោយសារតែការអះអាងមិនពិតរបស់លោក ដូណាល់ ត្រាំ អំពីការបោះឆ្នោតនាពេលកន្លងមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន បាននិយាយនៅក្នុងសុន្ទរកថាស្តីពីការការពារលទ្ធិប្រជាធិបតេយ្យថា “លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកកំពុងរងការវាយប្រហារ ដោយសារតែលោក ត្រាំ បដិសេធមិនទទួលយកលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២២ ព្រោះតែអតីតប្រធានាធិបតីរូបនេះបានអះអាងថា ការបោះឆ្នោតគឺមានភាពមិនក្រត្រី ជាពិសេសគឺការលួចសន្លឹកឆ្នោត” ។

លោក បៃដិន លើកឡើងថា ការអះអាងរបស់លោក ត្រាំ បានឲ្យជំរុញឲ្យមានការកើនឡើងដ៏គ្រោះថ្នាក់នៃអំពើហិង្សាផ្នែកនយោបាយ ក៏ដូចជាបំភិតបំភ័យអ្នកបោះឆ្នោតផងដែរ ។ ការធ្វើបែបនេះរបស់លោក ត្រាំ មានន័យថា លោកបដិសេធមិនទទួលយកឆន្ទៈរបស់ប្រជាជន ជាពិសេសគឺមិនស្មោះត្រង់នឹងរដ្ឋធម្មនុញ្ញរបស់យើង ។

លោកប្រធានាធិបតីបន្ថែមថា “ការបោះឆ្នោតឆ្នាំ ២០២០ គឺជាការបោះឆ្នោតដែលវាយប្រហារខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ។ ទោះយ៉ាងណា ខ្ញុំសូមអំពាវនាវដល់ប្រជាជនអាមេរិកទាំងអស់ មិនថាគណបក្សណាក៏ដោយ សូមបំពេញនូវពេលវេលាដ៏សំខាន់របស់ជាតិ គឺ​ត្រូវ​តែ​បោះឆ្នោត​” ។

គួរបញ្ជាក់ថា ការ​ថ្លែង​របស់​លោក​ បៃដិន បាន​កើត​ឡើងរយៈពេល ៥ ​ថ្ងៃ ​មុន​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ ស្របពេលដែល​ប្រជាជន​អាមេរិក​នឹង​ជ្រើសរើស​សមាជិក​សភា​ និង​មន្ត្រី​ក្នុង​តំបន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លោក បៃដិន ចោទក្រុមហ៊ុនប្រេងធំៗ កំពុងកើបលុយចំណេញពីសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម