Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មាន់កាំភ្លើង ប្រាប់មូលហេតុដែលខ្លួនប៉ុនប៉ងធ្វើឃាត អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន (មានវីដេអូ)

បានផុស

នៅ

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan ត្រូវបានគេបាញ់ចំស្មងជើងខាងស្តាំ នៅម៉ោង ៤:២១ នាទីល្ងាចថ្ងៃព្រហស្បតិ៍ (ពេលវេលានៅប៉ាគីស្ថាន) ខណៈដែលក្បួនបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គាត់ រងការវាយប្រហារ។ យ៉ាងណាក្តី គាត់មិនគ្រោះថ្នាក់ដល់ជីវិតទេ។

គ្រូពេទ្យនិយាយថា មនុស្សសរុប១៤ នាក់បានរងរបួសក្នុងហេតុការណ៍នេះ ប៉ុន្តែអ្នកគាំទ្រម្នាក់របស់លោក Khan បានស្លាប់បន្ទាប់ពីត្រូវរបួសគ្រាប់កាំភ្លើង។

លោក Khan ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង Lahore បន្ទាប់ពីការវាយប្រហារ ដែលកើតឡើងនៅទីក្រុង Wazirabad ចម្ងាយជិត ២០០គីឡូម៉ែត្រ ពីរដ្ឋធានី អ៊ីស្លាម៉ាបាដ។

អស់រយៈពេលមួយសប្តាហ៍កន្លងមកនេះ លោក Khan បានដឹកនាំក្បួនតវ៉ាទៅកាន់ទីក្រុង អ៊ីស្លាម៉ាបាដ ដើម្បីទាមទារឲ្យមានការបោះឆ្នោតជាបន្ទាន់។

អត្តសញ្ញាណ​ខ្មាន់កាំភ្លើង​ដែល​​ប៉ូលិស​ចាប់​ខ្លួនបាន ​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ឲ្យ​ច្បាស់​ឡើយ ហើយភ្លាមៗនេះ ក៏គ្មាន​ក្រុម​ណាចេញមុខ​អះអាង​ទទួល​ខុស​ត្រូវដែរ។

យោងតាមសម្តីខ្មាន់កាំភ្លើង, រូបគេ​ចង់​សម្លាប់លោក Khan ហើយ​​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯងប៉ុណ្ណោះ។ ខ្មាន់កាំភ្លើងនិយាយថា លោក Khan កំពុងពង្វក់ប្រជាជន នាំប្រជាជនទៅរកផ្លូវខុស ហើយរូបគេមិនអាចទ្រាំបាន។ នេះជាហេតុផលនៅពីក្រោយការវាយប្រហារ។

គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក Khan ត្រូវបានផ្តួលរំលំក្នុងខែមេសាឆ្នាំនេះ តាមរយៈការបោះឆ្នោតសម្តែងសេចក្តីមិនទុកចិត្តរបស់សភា។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក Khan បាន​រៀបចំ​ការ​ប្រមូល​ផ្តុំ​នៅ​ទូទាំង​ប្រទេស ដោយ​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​ពេល​កំណត់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ប៉ាគីស្ថាន អង្វរប្រជាជន ឲ្យបន្ថយផឹក តែ ដើម្បីជួយសេដ្ឋកិច្ច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៥ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៨ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម