Connect with us

ព័ត៌មានអន្ដរជាតិ

កប៉ាល់ដឹកគ្រាប់ធញ្ញជាតិ ចាកចេញពីកំពង់ផែអ៊ុយក្រែន ជាបន្តបន្ទាប់ ក្រោយកិច្ចព្រមព្រៀង ចាប់ផ្តើមឡើងវិញ

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិតួកគីលោក Hulusi Akar បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី០៣ខែវិច្ឆិកាថា កប៉ាល់ចំនួន៦គ្រឿង ដែលមានគ្រាប់ធញ្ញជាតិ បានចាកចេញពីកំពង់ផែអ៊ុយក្រែនហើយ បន្ទាប់ពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅទីក្រុងអ៊ីស្តង់ប៊ុល បានចាប់ផ្តើមសាជាថ្មី។

រដ្ឋមន្ត្រីការពារជាតិតួកគីលោក Hulusi Akar
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Akar និយាយថា “បន្ទាប់ពីការចាប់ផ្តើមឡើងវិញ នៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិ, កប៉ាល់ចំនួន៦គ្រឿង បានចាកចេញពីកំពង់ផែអ៊ុយក្រែន។ ដូច្នេះ ចំនួនកប៉ាល់ដែលចាកចេញពីកំពង់ផែមានចំនួន៤២៦គ្រឿង ហើយបរិមាណនៃការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ គឺលើសពី៩.៧លានតោន”។

ក្នុងពេលជាមួយគ្នានេះ ក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនក៏បានរាយការណ៍ដែរថា កប៉ាល់ចំនួនប្រាំពីរគ្រឿង បានចាកចេញពីកំពង់ផែអ៊ុយក្រែននៅព្រឹកថ្ងៃដដែល។

ក្រសួងបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថា “កាលពីថ្ងៃទី០៣ខែវិច្ឆិកា កប៉ាល់ចំនួន ៧គ្រឿងដែលផ្ទុកផលិតផលកសិកម្មអ៊ុយក្រែន ២៩០ ០០០តោនបានចាកចេញពីកំពង់ផែ Odesa, Chornomorsk និង Yuzhne ឆ្ពោះទៅបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ រុស្ស៊ី ឯកភាព ចូលរួមកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម