Connect with us

ព័ត៌មានអន្ដរជាតិ

បុរសអាយុ ៨២ ឆ្នាំក្លាយជាមនុស្សដំបូងគេដែលទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca/Oxford

បានផុស

នៅ

នៅថ្ងៃចន្ទនេះប្រទេសអង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca/Oxford ដល់លោកតា Brian Pinker អាយុ ៨២ ឆ្នាំនៅមន្ទីរពេទ្យមួយចម្ងាយពីរបីរយម៉ែត្រពីកន្លែងដែលវ៉ាក់សាំងនេះត្រូវបានផលិត ។

លោកតាម Pinker បានថ្លែងអំណរគុណដល់អ្នកវិទ្យាសាស្ត្រដែលបានអភិវឌ្ឍការចាក់វ៉ាក់សាំងនេះដោយនិយាយថា លោកទន្ទឹងរង់ចាំការប្រារព្ធពិធីខួបអាពាហ៍ពិពាហ៍របស់លោកនៅចុងឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយសេវាកម្មសុខភាពថា “ខ្ញុំមានសេចក្តីរីករាយណាស់ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅថ្ងៃនេះ ហើយខ្ញុំពិតជាមានមោទនភាពណាស់ដែលវាត្រូវបានបង្កើតនៅទីក្រុង Oxford” ។

លោកបាននិយាយថា “គិលានុបដ្ឋាយិកា វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យនៅថ្ងៃនេះសុទ្ធតែពូកែ ហើយខ្ញុំពិតជាទន្ទឹងរងចាំការប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី ៤៨ របស់ខ្ញុំជាមួយភរិយាខ្ញុំឈ្មោះ Shirley នៅចុងឆ្នាំនេះ” ។

ទន្ទឹមនោះសេវាសុខភាពជាតិ (NHS) បាននិយាយថា លោក Andrew Pollard ជាប្រធានក្រុមហ៊ុនវ៉ាក់សាំង Oxford និងជាប្រធានក្រុមអ្នកស៊ើបអង្កេតក្នុងការសាកល្បងនៃការចាក់ថ្នាំបង្ការរោគនេះក៏បានទទួលវ៉ាក់សាំងនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម