Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ប្រកាសមិនចូលរួមកិច្ចប្រជុំ G20 បើលោក Putin ទៅទីនោះដែរ (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅថ្ងៃសុក្រទី០៤ខែវិច្ឆិកានេះថា លោកនឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង២០ នៅប្រទេសឥណ្ឌូណេស៊ីទេ ប្រសិនបើមេដឹកនាំវិមានក្រឹមឡាំង លោក Vladimir Putin ចូលរួមដែរ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុង កៀវ ជាមួយប្រធានាធិបតីប្រទេសក្រិកថា គាត់ត្រូវបានប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo អញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី១៥-១៦ខែវិច្ឆិកា។

លោកនិយាយថា “ជំហរផ្ទាល់ខ្លួនរបស់ខ្ញុំ និងជំហររបស់អ៊ុយក្រែនគឺថា ប្រសិនបើមេដឹកនាំនៃសហព័ន្ធរុស្ស៊ីចូលរួម នោះអ៊ុយក្រែននឹងមិនចូលរួមទេ។ យើងនឹងឃើញថាតើវានឹងទៅជាយ៉ាងណានាពេលអនាគត”។

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo (ឆ្វេង) និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky

មុននេះ ប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា គាត់បាននិយាយជាមួយលោក Widodo តាមទូរស័ព្ទ និងពិភាក្សាអំពីការរៀបចំសម្រាប់កិច្ចប្រជុំកំពូល G20 ក៏ដូចជាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅផងដែរ។

គួរបញ្ជាក់ថា រុស្ស៊ីបានវាយលុកអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈ។ ឥឡូវនេះ សង្រ្គាមបានឈានដល់ខែទីប្រាំបួនហើយ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ ផ្លាស់ទីលំនៅមនុស្សរាប់លាននាក់ និងបំផ្លាញទីក្រុងនានា៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ឥណ្ឌូណេស៊ី បង្កើនសន្តិសុខសម្រាប់កិច្ចប្រជុំកំពូល G20

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៦ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៩ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម