ព័ត៌មានអន្ដរជាតិ
អឺរ៉ុប ផ្ដល់ជំនួយថាមពល ៩៧៥ លានដុល្លារ ដល់តំបន់បាល់កង់ខាងលិច
សហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសផ្តល់កញ្ចប់ជំនួយថាមពលចំនួន ១ ពាន់លានអឺរ៉ូ (៩៧៥ លានដុល្លារ) ជួយដល់តំបន់បាល់កង់ខាងលិច ដើម្បីដោះស្រាយវិបត្តិថាមពលដែលកំពុងកើនឡើងនៅអឺរ៉ុប ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និយាយថា ការផ្តល់ជំនួយ ១ ពាន់លានអឺរ៉ូនេះ គឺដើម្បីការពារក្រុមដែលងាយរងគ្រោះ និងជំរុញការវិនិយោគលើថាមពលផ្សេងៗ ខណៈបច្ចុប្បន្ន អឺរ៉ុប កំពុងតែវិនិយោគលើសេដ្ឋកិច្ច ដើម្បីឈានទៅដល់ការទទួលបានការផ្លាស់ប្តូរថាមពលស្អាត កាន់តែបៃតង និងមាននិរន្តរភាព ។
ស្របពេលជាមួយគ្នានេះ ដើម្បីដោះស្រាយផលប៉ះពាល់ភ្លាមៗនៃវិបត្តិថាមពល គណៈកម្មការអឺរ៉ុប ត្រៀមផ្តល់ជំនួយថវិកាលើកទី ១ ចំនួន ៥០០ លានអឺរ៉ូ សម្រាប់វិធានការដែលត្រូវអនុម័តក្នុងខែធ្នូ ហើយនឹងអនុវត្តនៅក្នុងខែមករាខាងមុខ ។

ទន្ទឹមនឹងនោះ សហភាពអឺរ៉ុបក៏មានគោលបំណង ជួយគាំទ្រដល់គ្រួសារ ក៏ដូចជា សហគ្រាសធុនតូច និងមធ្យម ដើម្បីទប់ទល់នឹងការដំឡើងថ្លៃថាមពលផងដែរ ។
ជាមួយគ្នានោះ អឺរ៉ុប នឹងផ្តល់ប្រាក់ចំនួន ៥00 លានអឺរ៉ូបន្ថែមទៀត ដើម្បីជំរុញការបង្កើតថាមពលកកើតឡើងវិញ និងការភ្ជាប់ទំនាក់ទំនងគ្នារវាងឧស្ម័ន និងអគ្គិសនី តាមរយៈក្របខ័ណ្ឌវិនិយោគបាល់កង់ខាងលិច ដែលជាគំនិតផ្តួចផ្តើមរបស់សហភាពអឺរ៉ុប ។

ដោយឡែក ចំពោះវិធានការរយៈពេលខ្លី ពោល ១ ទៅ ២ ឆ្នាំខាងមុខ អឺរ៉ុបនឹងគាំទ្រដល់ការផ្គត់ផ្គង់ថាមពល ដោយការជំរុញទំនាក់ទំនងរវាងឧស្ម័ន និងអគ្គិសនី រួមទាំងឧស្ម័នធម្មជាតិរាវ ក៏ដូចជា គាំទ្រដល់ការសាងសង់គម្រោងថាមពលកកើតឡើងវិញ និងវិធានការប្រសិទ្ធភាពថាមពលផងដែរ ។
ចំពោះ ជំនួយរយៈពេលមធ្យមក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ នឹងរួមបញ្ចូលការវិនិយោគ ដែលរួមចំណែកដល់ការផ្លាស់ប្តូរថាមពល និងសន្តិសុខ ជាពិសេសនឹងគ្របដណ្តប់លើគម្រោងបង្កើតថាមពលកកើតឡើងវិញទ្រង់ទ្រាយធំ ការធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធបញ្ជូនថាមពល និងគម្រោងថាមពលផ្សេងៗទៀតជាដើម ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Anadolu

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ