ព័ត៌មានអន្ដរជាតិ
រុស្ស៊ីព្រមានថា អង់គ្លេស លូកដៃជ្រៅពេកហើយ ក្នុងសង្គ្រាមអ៊ុយក្រែន
ឯកអគ្គរដ្ឋទូតរុស្ស៊ីបានព្រមានថា ចក្រភពអង់គ្លេស កំពុងលូកដៃចូលជ្រៅពេកហើយ នៅក្នុងសង្គ្រាមអ៊ុយក្រែន ប៉ុន្តែអះអាងថា លោកពូទីន នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងការវាយប្រហារមួយឡើយ បើទោះបីជាមានការគំរាមកំហែងជាបន្តបន្ទាប់ក៏ដោយ។

អ្នកការទូត Andrei Kelin បានគូសបញ្ជាក់ថា គាត់មានព័ស្ដុតាង នៃការចូលរួមរបស់កងកម្លាំងពិសេសចក្រភពអង់គ្លេស ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន លើកងនាវាសមុទ្រខ្មៅរុស្ស៊ី។
ថ្លែងទៅកាន់ Sky News, លោក Kelin បាននិយាយថា “យើងដឹងយ៉ាងច្បាស់ អំពីការចូលរួមរបស់អ្នកឯកទេសអង់គ្លេស ក្នុងការបណ្តុះបណ្តាល រៀបចំ និងធ្វើប្រតិបត្តិការហិង្សាប្រឆាំងហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ី និងកងនាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ។ ព័ស្តុតាងនឹងត្រូវបង្ហាញជាសាធារណៈក្នុងពេលឆាប់ៗនេះ”។

លោកបន្តថា “វាគ្រោះថ្នាក់ណាស់ ព្រោះវាធ្វើឲ្យស្ថានការណ៍កាន់តែឡើងកម្តៅ។ វាអាចនាំយើងឈានទៅដល់បន្ទាត់ដែលខ្ញុំអាចនិយាយបានថា មិនអាចបកក្រោយបាន។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងគួរតែចៀសវាងភាពតានតឹង ហើយនេះជាការព្រមានថា ចក្រភពអង់គ្លេសកំពុងលូកដៃជ្រៅពេកហើយនៅក្នុងជម្លោះ។ វាមានន័យថា ស្ថានការណ៍កាន់តែគ្រោះថ្នាក់”។
លោកឯកអគ្គរដ្ឋទូតក៏បានទទូចផងដែរថា “លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ចង់ឲ្យមានការចរចាដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន។ យើងត្រូវការលទ្ធផលជាក់លាក់មួយ លទ្ធផលចរចា ហើយយើងមិនលាក់ខ្លួនឆ្ងាយពីការចរចានោះទេ”។

ទីក្រុងមូស្គូអះអាងថា អ្នកឯកទេសយោធារបស់ចក្រភពអង់គ្លេស កំពុងបង្វឹកកងកម្លាំងពិសេសអ៊ុយក្រែននៅក្នុងទីក្រុងភាគខាងត្បូង Ochakiv រួមទាំងការបណ្តុះបណ្តាលកងកម្លាំងបំផ្លិចបំផ្លាញនៅក្រោមទឹក សម្រាប់ប្រតិបត្តិការក្នុងដែនទឹកនៃសមុទ្រខ្មៅនិង Azov ផងដែរ។
កាលពីសប្តាហ៍មុន រុស្ស៊ីក៏បានចោទប្រកាន់អង់គ្លេសផងដែរថា ជាប់ពាក់ព័ន្ធក្នុងការផ្ទុះបំពង់បង្ហូរ Nord Stream កាលពីខែកញ្ញា ប៉ុន្តែត្រូវទីក្រុង ឡុងដ៍ បដិសេធ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក Zelensky ប្រកាសមិនចូលរួមកិច្ចប្រជុំ G20 បើលោក Putin ទៅទីនោះដែរ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ