Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង បញ្ជូនយន្តហោះ ទៅប្រដេញ យន្តហោះចម្បាំងកូរ៉េខាងជើង ១៨០គ្រឿង នៅព្រំដែន

បានផុស

នៅ

កូរ៉េខាងត្បូងបានបញ្ជូនយន្តហោះ ទៅប្រដេញ បន្ទាប់ពីឃើញយន្តហោះចម្បាំងកូរ៉េខាងជើងប្រហែល១៨០គ្រឿង ហោះហើរនៅភាគខាងជើងនៃព្រំដែនយោធា អស់រយៈពេល៤ម៉ោងនៅថ្ងៃសុក្រទី០៤ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះរបស់កូរ៉េខាងជើង បានហោះទៅភាគខាងជើងខ្សែបន្ទាត់យុទ្ធសាស្ត្រ ប្រវែង២០គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងនៃខ្សែបន្ទាត់ព្រំដែនយោធា (MDL)។

ក្រោយមក កូរ៉េខាងត្បូង ក៏បានបញ្ជូនយន្តហោះចំនួន ៨០គ្រឿង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35A ផងដែរ ទៅប្រដេញ ដើម្បីជាការឆ្លើយតប។

កាលពីខែមុន យន្តហោះចម្បាំងកូរ៉េខាងជើងចំនួន១០គ្រឿង បានធ្វើការហោះហើរស្រដៀងគ្នានេះ ដែលជំរុញឲ្យកូរ៉េខាងត្បូង បញ្ជូនយន្តហោះទៅប្រដេញ។

រឿងនេះកើតឡើង បន្ទាប់ពីកូរ៉េខាងជើង បាញ់កាំភ្លើងធំជាង ៨០ គ្រាប់ចូលទៅក្នុងសមុទ្រពេញមួយយប់ និងបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) មួយគ្រាប់ផងដែរ ប៉ុន្តែការបាញ់មីស៊ីលនេះ មិនទទួលជោគជ័យឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ អាមេរិក ព្រមានថា បើកូរ៉េខាងជើង ហ៊ានវាយប្រហារនុយក្លេអ៊ែរ របបលោក គីម នឹងត្រូវបញ្ចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៣ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១០ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម