ព័ត៌មានអន្ដរជាតិ
លោក ពូទីន ឲ្យជម្លៀសប្រជាជនចេញពីតំបន់ Kherson របស់ អ៊ុយក្រែន
លោក វ្ល៉ាឌីមៀ ពូទីន ឲ្យជម្លៀសជនស៊ីវិល ពីផ្នែកខ្លះនៃតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន ចំពេលមានរបាយការណ៍ចម្រូងចម្រាសនៃបម្រាមគោចរ ដែលត្រូវបានដាក់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី។
លោក ពូទីន បានប្រាប់សកម្មជនគាំទ្រវិមានក្រឹមឡាំងកាលពីថ្ងៃសុក្រថា “ជាការពិតណាស់ អ្នកដែលរស់នៅក្នុង Kherson គួរតែត្រូវបានដកចេញពីតំបន់នៃសកម្មភាពដ៏គ្រោះថ្នាក់បំផុត ពីព្រោះជនស៊ីវិល មិនគួរទទួលរងការទម្លាក់គ្រាប់បែក និងវិធានការផ្សេងទៀតដែលទាក់ទងនឹងសកម្មភាពយោធានោះទេ។” ។
ជាមួយគ្នានេះដែរ ប្រទេសរុស្ស៊ីអាចកំពុងរៀបចំបោះបង់ចោលទីតាំងយោធារបស់ខ្លួន នៅលើច្រាំងខាងលិចនៃទន្លេ Dnieper រួមទាំងរដ្ឋធានីក្នុងតំបន់របស់ Kherson ដែលនឹងក្លាយជាការដកថយដ៏ធំបំផុតមួយ នៃសង្រ្គាមរបស់រុស្ស៊ី។
សូមរម្លឹកដែរថា Kherson ជាទីក្រុងដែលមានប្រជាជនប្រហែល ២៨៤,០០០ នាក់ មុនពេលមានជម្លោះ នោះគឺជាទីក្រុងដ៏ធំតែមួយគត់ដែលរុស្ស៊ីយកបាននិងដាក់បញ្ចូល ចាប់តាំងពីការឈ្លានពានរបស់ខ្លួនក្នុងខែកុម្ភៈ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រុស្ស៊ីព្រមានថា អង់គ្លេស លូកដៃជ្រៅពេកហើយ ក្នុងសង្គ្រាមអ៊ុយក្រែន
ចុចអាន៖លោក Zelensky ប្រកាសមិនចូលរួមកិច្ចប្រជុំ G20 បើលោក Putin ទៅទីនោះដែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី