ព័ត៌មានអន្ដរជាតិ
ក្រុមលោក ត្រាំ ប្រកាសពេលវេលាឈរឈ្មោះបោះឆ្នោតឆ្នាំ ២០២៤
យោងតាមសារព័ត៌មាន RT បញ្ជាក់ថា អតីតប្រធានាធិបតី ដូណាល់ ត្រាំ មានគោលបំណងប្រកាសចូលប្រកួតប្រជែងប្រធានាធិបតីឆ្នាំ ២០២៤ នៅចុងខែនេះ ខណៈលោករំពឹងថា គណបក្សសាធារណរដ្ឋនឹងស្ថិតក្នុងអារម្មណ៍សាទរ។

ទន្ទឹមនោះ សារព័ត៌មាន Axios ក៏បានរាយការណ៍កាលពីថ្ងៃសុក្រដែរថា មនុស្សផ្ទៃក្នុងរបស់ត្រាំ កំពុងកំណត់ គោលដៅថ្ងៃទី ១៤ ខែ វិច្ឆិកា ជាកាលបរិច្ឆេទបង្ហាញពីគោលដៅប្រកួតប្រជែងរបស់គាត់ ដើម្បីដណ្ដើមយកតំណែង ប្រធានាធិបតីឡើងវិញ ក្នុងការបោះឆ្នោតឆ្នាំ ២០២៤ នេះ។ ស្របពេលដែលលោក បានរៀបចំតុសម្រាប់ការប្រកាសឆ្នាំ ២០២៤ របស់ខ្លួននាយប់ថ្ងៃព្រហស្បតិ៍ នៅឯការប្រមូលផ្តុំគ្នានៅទីក្រុង Sioux រដ្ឋ Iowa ដោយនិយាយថា “ដើម្បីធ្វើឲ្យប្រទេសយើងជោគជ័យ និងមានសុវត្ថិភាព និងរុងរឿង ខ្ញុំនឹងធ្វើវាម្តងទៀតមែនទេ? លោកបានប្រាប់ហ្វូងមនុស្សអបអរសាទរបន្ថែមថា “ត្រៀមខ្លួនជាស្រេច នោះជាអ្វីដែលខ្ញុំកំពុងប្រាប់អ្នក ឆាប់ៗនេះ ត្រៀមខ្លួន!”
ទោះជាយ៉ាងណាក៏ដោយ ការស្ទង់មតិរបស់សាកលវិទ្យាល័យ USA បានបង្ហាញថា អ្នកបោះឆ្នោតភាគច្រើនមិនចង់បានរឿងភាគបន្តចំពោះ ត្រាំ-បៃដិន នោះទេ។ មានតែជនជាតិអាមេរិក ២៦% ប៉ុណ្ណោះ ដែលចង់ឲ្យលោកបៃដិន ស្វែងរកការបោះឆ្នោតឡើងវិញ ខណៈ ២៧% ចង់ឲ្យត្រាំឈរឈ្មោះម្តងទៀត។

ដោយឡែក ការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញថា អ្នកបោះឆ្នោតនៅក្នុងរដ្ឋផ្លាស់ប្តូរសំខាន់ៗចំនួនពីរគឺ ផ្លរីដា និងអូហៃអូ ដោយជឿថា គណបក្សសាធារណរដ្ឋម្នាក់ទៀត គឺលោក Ron DeSantis នឹងមានឱកាសប្រសើរជាងត្រាំ ក្នុងការឈ្នះតំណែងប្រធានាធិបតីនៅឆ្នាំ ២០២៤៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បៃដិន ថាឲ្យ ត្រាំ កប់ៗមាត់ មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?