ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ចោទមនុស្ស៣នាក់ ពាក់ព័ន្ធផែនការធ្វើឃាតគាត់
នៅថ្ងៃសៅរ៍ទី០៥ខែវិច្ឆិកានេះ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានចោទប្រកាន់អ្នកស្នងតំណែងរបស់គាត់ថា ជាប់ពាក់ព័ន្ធក្នុងផែនការសម្លាប់គាត់។

លោក Khan បានប្រាប់អ្នកសារព័ត៌មានថា លោក Shehbaz Sharif ដែលជំនួសតំណែងគាត់ជានាយករដ្ឋមន្ត្រី ក្រោយការបោះឆ្នោតសម្តែងសេចក្តីមិនទុកចិត្តកាលពីខែមេសា គឺជាប់ពាក់ព័ន្ធក្នុងផែនការដែលរួមដៃជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Rana Sanaullah និងមេបញ្ជាការកងទ័ពជាន់ខ្ពស់មួយរូបទៀត។
លោក Khan បាននិយាយនៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ថា “អ្នកទាំងបីបានសម្រេចចិត្តសម្លាប់ខ្ញុំ ហើយខ្មាន់កាំភ្លើងពីរនាក់មានជាប់ពាក់ព័ន្ធក្នុងរឿងនេះ”។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលបានបដិសេធចំពោះការចូលរួមណាមួយ ហើយបានស្តីបន្ទោសការប៉ុនប៉ងធ្វើឃាតនេះ ទៅលើខ្មាន់កាំភ្លើងសាសនាជ្រុលនិយម។
គួរបញ្ជាក់ថា ការវាយប្រហារលើក្បួនរថយន្តរបស់លោក Khan ដែលសម្លាប់បុរសម្នាក់ និងរបួសយ៉ាងតិច១០នាក់ បានបង្កើនភាពតានតឹងនៅក្នុងវិបត្តិនយោបាយដែលបានញាំញីប្រទេសអាស៊ីខាងត្បូងមួយនេះ ចាប់តាំងពីការបណ្តេញលោក Khan ក្នុងខែមេសាមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ខ្មាន់កាំភ្លើង ប្រាប់មូលហេតុដែលខ្លួនប៉ុនប៉ងធ្វើឃាត អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន

-
ចរាចរណ៍២៤ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់