Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ កូរ៉េខាងជើង បានលុយមកពីណា ទើបបាញ់មីស៊ីលឥតល្ហែបែបនេះ

បានផុស

នៅ

យោងតាមរបាយការណ៍របស់អង្កការសហប្រជាជាតិ (UN) បានឲ្យដឹងថា ការវាយប្រហារតាមអ៊ីនធីណិតលួចប្រាក់គ្រីបតូរាប់លានដុល្លារ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសកូរ៉េខាងជើង ក្នុងការបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងនាពេលកន្លងមកនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស៊ើបអង្កេតបានរកឃើញថា ចន្លោះឆ្នាំ ២០២០ និងពាក់កណ្តាលឆ្នាំ ២០២១ អ្នកវាយប្រហារតាមអ៊ីនធឺណិតបានលួចប្រាក់តាមអនឡាញច្រើនជាង ៥០ លានដុល្លារអាមេរិក ហើយការវាយប្រហារបែបនេះគឺជា “ប្រភពចំណូលដ៏សំខាន់” សម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង ។

ទន្ទឹមនោះ ការរកឃើញនេះ ក៏ត្រូវបានគេរាយការណ៍ផងដែរទៅកាន់គណៈកម្មាធិការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដោយសារតែការវាយប្រហារតាមអ៊ីនធឺណិតនេះ មានគោលដៅផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូចំនួន ៣ តំបន់គឺនៅ អាមេរិកខាងជើង អឺរ៉ុប និងអាស៊ី ។

ស្របពេលជាមួយគ្នានេះ របាយការណ៍ដែលដកស្រង់ចេញពីក្រុមហ៊ុនសន្តិសុខ Chainalysis បានឲ្យដឹងដែរថា ការវាយប្រហារតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើង អាចលួចប្រាក់រហូតដល់ទៅ ៤០០ លានដុល្លារឯណោះកាលពីឆ្នាំមុន ។

ដោយឡែកនៅឆ្នាំ ២០១៩ អង្គការសហប្រជាជាតិ (UN) បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានប្រមូលប្រាក់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីអាវុធប្រល័យលោករបស់ខ្លួន តាមរយការវាយប្រហារតាមអ៊ីនធឺណិតដ៏ទំនើប ។

គួរបញ្ជាក់ថា គ្រាន់តែក្នុងរយៈពេលមួយសប្ដាហ៍នេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងប្រហែលជា ២០ គ្រាប់ និងកាំភ្លើងធំប្រមាណ ១០០ គ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន និងសមុទ្រលឿង បើទោះជាមានការព្រមានពីសហរដ្ឋអាមេរិកក៏ដោយ ខណៈទីក្រុងព្យុងយ៉ាងអះអាងថា ការបាញ់នេះគឺជាការប្រឆាំងទៅនឹងសមយុទ្ធរួមគ្នារបស់កូរ៉េខាងត្បូង និងអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ មិនខ្វល់រឿង អាមេរិក ព្រមាន, កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង ៣ គ្រាប់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម