ព័ត៌មានអន្ដរជាតិ
ឆេះហាងកាហ្វេរុស្ស៊ី សម្លាប់មនុស្ស ១៥នាក់
គ្រោះអគ្គិភ័យក្នុងហាងកាហ្វេមួយកន្លែង នៅទីក្រុង Kostroma នៃប្រទេសរុស្ស៊ី បានសម្លាប់មនុស្សចំនួន១៥នាក់ នៅថ្ងៃសៅរ៍ទី០៥ខែវិច្ឆិកានេះ។

អាជ្ញាធរនិយាយថា អគ្គិភ័យបានផ្ទុះឡើងនាព្រឹកព្រលឹម (ពេលវេលានៅរុស្ស៊ី) បន្ទាប់ពីមានមនុស្សម្នាក់ប្រើភ្លើង អំឡុងពេលមានជម្លោះ។
យ៉ាងណាក្តី ក្រុមអ្នកជួយសង្គ្រោះ អាចជម្លៀសមនុស្សចំនួន២៥០នាក់ចេញបាន។

ដំបូលហាងកាហ្វេបានបាក់រលំពេលមានអគ្គិភ័យ។ ការស៊ើបអង្កេតឧក្រិដ្ឋកម្ម ត្រូវបានធ្វើឡើង ហើយប៉ូលិសកំពុងស្វែងរកជនបង្ក។
គួរបញ្ជាក់ថា ទីក្រុង Kostroma ស្ថិតនៅចម្ងាយប្រហែល ៣៤០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងមូស្គូ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះក្លឹបកំសាន្ដមួយកន្លែងនៅខណ្ឌកំបូល (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ