ព័ត៌មានអន្ដរជាតិ
លោក ពូទីន អនុញ្ញាតឲ្យកែនអតីតអ្នកទោស យកទៅប្រយុទ្ធនៅ អ៊ុយក្រែន
យោងតាមការចុះផ្សាយរបស់ BBC, ឃាតកដែលត្រូវបានកាត់ទោស និងឈ្មួញគ្រឿងញៀនដែលទើបចេញពីពន្ធនាគារក្នុងប្រទេសរុស្ស៊ីនាពេលថ្មីៗនេះ ត្រូវប្រឈមនឹងការកែនឲ្យទៅប្រយុទ្ធនៅប្រទេសអ៊ុយក្រែន ក្រោមការកែប្រែច្បាប់ថ្មី។
លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានធ្វើវិសោធនកម្មច្បាប់ ស្តីពីការកោះហៅទាហានបម្រុងដោយក្នុងនោះរួមបញ្ចូលទាំងបុរសដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ទើបចាកចេញពីពន្ធនាគារនាពេលថ្មីៗផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អតីតអ្នកទោសដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មផ្លូវភេទប្រឆាំងនឹងកុមារ ឬអំពើភេរវកម្មនៅតែត្រូវបានដកចេញពីលក្ខខណ្ឌនេះ។
លោក ពូទីន ប្រកាសថា ទាហានបម្រុងប្រហែល ៤៩០០០នាក់ ក្នុងចំណោម ៣០០ ០០០នាក់ដែលកោះហៅចាប់តាំងពីខែកញ្ញាមក គឺត្រូវបានដាក់ពង្រាយទៅកាន់អង្គភាពដែលបម្រើនៅអ៊ុយក្រែនរួចទៅហើយ។
លោកបានប្រាប់ក្រុមយុវជន និងស្ត្រី មកពីចលនា Popular Front គ្រប់គ្រងដោយវិមានក្រឹមឡាំង ថា “អ្នកស្ម័គ្រចិត្តប្រហែល ៥០ ០០០នាក់ក៏បានចុះឈ្មោះផងដែរ”។
អ្នកជំនាញខាងយោធានៅលោកខាងលិច និងអ៊ុយក្រែន និយាយថា ការសម្រេចចិត្តរបស់លោក ពូទីន ក្នុងការកោះហៅទាហានបម្រុង បានបង្ហាញថា ទាហានរុស្ស៊ីរងបរាជ័យយ៉ាងធ្ងន់ធ្ងរនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន។
ចាប់តាំងពីរុស្ស៊ីវាយលុកអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈមក ជនស៊ីវិល និងអ្នកប្រយុទ្ធរាប់ពាន់នាក់ត្រូវបានសម្លាប់ ឬរងរបួស ហើយទីក្រុង និងទីប្រជុំជននានា ត្រូវបានបំផ្លាញនៅក្នុងការប្រយុទ្ធ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ីព្រមានថា អង់គ្លេស លូកដៃជ្រៅពេកហើយ ក្នុងសង្គ្រាមអ៊ុយក្រែន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់