Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ត្រៀមដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-1B ក្នុងសមយុទ្ធជាមួយ កូរ៉េខាងត្បូង

បានផុស

នៅ

សារព័ត៌មាន Yonhap បានរាយការណ៍ថា កងទ័ពអាកាសអាមេរិក នឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុន B-1B ក្នុងសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ទី៥ ខែវិច្ឆិកានេះ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលមិនដកដៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បាននិងកំពុងធ្វើសមយុទ្ធដែនអាកាស “Vigilant Storm” ចាប់តាំងពីថ្ងៃចន្ទទី៣១ខែតុលាមក ហើយសមយុទ្ធនេះត្រូវបន្ថែមមួយថ្ងៃទៀត មកដល់ថ្ងៃសៅរ៍នេះ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលសម្ព័ន្ធមិត្តទាំង២ហៅថា ការបង្កហេតុជាបន្តដោយកូរ៉េខាងជើង។

សារព័ត៌មាន Yonhap ចុះផ្សាយថា នេះជាលើកទីមួយហើយដែលយន្តហោះទម្លាក់គ្រាប់បែក B-1B ត្រូវបានដាក់ពង្រាយក្នុងសមយុទ្ធរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ ២០១៧មក។ សហរដ្ឋអាមេរិក បានរក្សាទុកយន្តហោះទម្លាក់គ្រាប់បែកចំនួន៤គ្រឿងនៅលើកោះ Guam ចាប់តាំងពីចុងខែតុលាមក។

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B

កូរ៉េខាងត្បូង បានស្នើឲ្យសហរដ្ឋអាមេរិក បង្កើនការដាក់ពង្រាយយានយុទ្ធសាស្ត្រ ដែលរួមមានទាំងនាវាផ្ទុកយន្តហោះ នាវាមុជទឹកនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយដូចជា B-1B ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ អាជ្ញាធរអាមេរិក និងកូរ៉េខាងត្បូង មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ពូទីន ដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ក្បែរមាត់ទ្វារ ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អាជ្ញាធរ កាត់ទម្លាក់បណ្ដាញខ្សែកាបអុបទិក ចំនួន ៤០ ខ្សែ ដើម្បីលើកសោភណភាពរាជធានី

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ២៣ នាទីutes មុន

នាយករដ្ឋមន្ត្រីបន្តទាក់ទាញអ្នកវិនិយោគមកកម្ពុជាជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

លោក ប៉ែន បូណា៖ «បច្ចុប្បន្ន យើងកំពុងរស់នៅក្នុងសន្តិភាព ប៉ុន្តែ ក្នុងបណ្តាញសង្គមនៅមានសង្គ្រាមយ៉ាងក្តៅគគុកដែលទាមទារឱ្យយើងត្រូវចេះគ្រប់គ្រង»

ព័ត៌មានជាតិ៣២ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមស្របពេលថ្ងៃ ១៤កុម្ភៈ

ក្រសួងកសិកម្ម
ព័ត៌មានជាតិ៣៣ នាទីutes មុន

ក្រសួងកសិកម្មអំពាវនាវដល់អាជីវករលក់ដុំ និងរាយ ថ្នាំ ជី កសិកម្មឲ្យបង្កើនការលក់ដូរប្រកប​ដោយវិជ្ជាជីវៈ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម