Connect with us

ព័ត៌មានអន្ដរជាតិ

រូបភាពពីផ្កាយរណបឃើញរថភ្លើង កូរ៉េខាងជើង ចេញពីប្រទេស សង្ស័យដឹក​អាវុធទៅឲ្យ រុស្ស៊ី

បានផុស

នៅ

ក្រុមស្រាវជ្រាវរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា 38 North បាននិយាយថា រថភ្លើងមួយខ្សែបានធ្វើដំណើរពីកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី ចំពេលមានការចោទប្រកាន់ថា ក្រុងព្យុងយ៉ាងកំពុងនាំចេញអាវុធទៅកាន់ទីក្រុងមូស្គូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមនេះបានចេញផ្សាយរូបភាពពីផ្កាយរណបកាលពីថ្ងៃសុក្រ និងបាននិយាយថា រថភ្លើងដែលមានទូរចំនួន ៣ បានឆ្លងកាត់ស្ពានមួយរវាងព្រំដែននៃប្រទេសទាំងពីរ ខណៈគោលបំណងនៃប្រតិបត្តិការ និងទំនិញដែលរថភ្លើងដឹកនោះ មិនទាន់អាចកំណត់បានពីរូបភាពនៅឡើយទេ ។

ទន្ទឹមនោះ ការអះអាងនេះកើតឡើង ស្របពេលដែលអ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃពុធថា កូរ៉េខាងជើងកំពុងផ្គត់ផ្គង់ដោយសម្ងាត់ដល់ប្រទេសរុស្ស៊ីជាមួយនឹងគ្រាប់កាំភ្លើងធំយ៉ាងច្រើនសន្ធឹកសន្ធាប់ បើទោះជាកាល​ពី​ខែ​កញ្ញា ទីក្រុង​ព្យុងយ៉ាង​បាន​និយាយ​ថា ខ្លួន​មិន​ដែល​ផ្គត់ផ្គង់​សព្វាវុធ​ដល់​រុស្ស៊ី​ ហើយ​ក៏​គ្មាន​គម្រោង​ធ្វើ​ដូច្នោះ​ដែរ ។

សេវាកម្មរថភ្លើងដឹកទំនិញរវាងកូរ៉េខាងជើង និងរុស្ស៊ីបានបញ្ឈប់នៅឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃពុធថា ប្រតិបត្តិការលើផ្លូវដែកមួយនេះបានបន្តឡើងវិញ ប៉ុន្តែផ្ដោតសំខាន់ការនាំចូលសម្លៀកបំពាក់ និងស្បែកជើងពីកូរ៉េខាងជើងប៉ុណ្ណោះ ។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា រុស្សីអាចកំពុងព្យាយាមនាំចូលសម្លៀកបំពាក់ និងស្បែកជើងសម្រាប់បុគ្គលិកយោធាដែលដាក់ពង្រាយក្នុងប្រទេសអ៊ុយក្រែន ដោយសារមានរបាយការណ៍ពីការខាតបង់យ៉ាងធ្ងន់ធ្ងរនៃទំនិញយោធារបស់ទីក្រុង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម