ព័ត៌មានអន្ដរជាតិ
ឆេះក្លឹបរាត្រីនៅ រុស្ស៊ី ស្លាប់ ១៣ នាក់ ខណៈជនសង្ស័យ ទើបវិលពីសង្គ្រាម អ៊ុយក្រែន (មានវីដេអូ)
មនុស្ស ១៣ នាក់បានស្លាប់ បន្ទាប់ពីអគ្គីភ័យឆាបឆេះនៅក្លឹបរាត្រីមួយនៅភាគខាងលិចនៃប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ ខណៈអាជ្ញាធរបានឃាត់ខ្លួនបុរសអាយុ ២៣ ឆ្នាំម្នាក់ ដែលគេរាយការណ៍ថា ត្រឡប់ពីសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។

យោងតាមសេចក្ដីរាយការណ៍បានបញ្ចាក់ថា អគ្គីភ័យបានកើតឡើងនៅក្លឹបរាត្រីមួយ ក្នុងទីក្រុង Kostroma ចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគឦសាននៃទីក្រុងម៉ូស្គូ។ ក្រោយមក សមត្ថកិច្ចស៊ើបអង្កេតនិយាយថា ជនសង្ស័យបានបាញ់កាំភ្លើងដែលទំនងជាអណ្ដាតភ្លើង ហើយទីបំផុតភ្លើងបានរាលដាលដល់ពិតានដែលមានគ្រឿងតុបតែង។

ទន្ទឹមនឹងនោះដែរ ទីភ្នាក់ងារសារព័ត៌មាន Tass ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា បុរសនោះបានសារភាពចំពោះការចោទប្រកាន់នេះ ហើយសាច់ញាតិរបស់ជនសង្ស័យបានប្រាប់សារព័ត៌មានក្នុងស្រុកថា បុរសនោះបានត្រឡប់មកពីសមរភូមិក្នុងប្រទេសអ៊ុយក្រែនវិញ បន្ទាប់ពីរងរបួសកាលពីខែសីហា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?