Connect with us

ព័ត៌មានអន្ដរជាតិ

យោធាអ៊ុយក្រែនថា រុស្ស៊ី ធ្វើជាដកទ័ពចេញពី Kherson ដើម្បីទាក់ទាញកងកម្លាំងកៀវ

បានផុស

នៅ

លោកស្រី Natalia Humeniuk អ្នកនាំពាក្យយោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសៅរ៍ថា រុស្សីកំពុងបង្កើតការបំភាន់ធ្វើជាដកថយពី Kherson ដើម្បីទាក់ទាញកងកម្លាំងអ៊ុយក្រែន ឲ្យ​ចូលរួម​​ប្រយុទ្ធ​គ្នាតាមដងផ្លូវក្នុងទីក្រុងភាគខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Humeniuk បាននិយាយនៅក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយក្រែន​ថា កងទ័ពរុស្ស៊ី​កំពុង ព្យាយាមយ៉ាងខ្លាំង ​ក្នុង​ការ​បញ្ចុះបញ្ចូល​មនុស្ស​គ្រប់គ្នា​ថា​ពួកគេ​កំពុង​ដកថយ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ យើង​កំពុង​ឃើញ​ភស្តុតាង​ជាក់ស្ដែង​ថា​ ពួកគេ​កំពុង​ស្នាក់នៅ​ ហើយក៏ជា​កន្លែងដែលការប្រយុទ្ធគ្នាតាមផ្លូវដ៏តឹងតែង​ផងដែរ។

លោកស្រីក៏​បន្ថែមទៀត​ថា “មាន​អង្គភាព​យោធា​ដែល​មាន​មូលដ្ឋាន​នៅ​ទីនោះ ហើយ​ឧបករណ៍​យោធា​ជា​ច្រើន​ត្រូវ​បាន​ឈរ​ជើង​នៅ​ទីនោះ ហើយ​ទីតាំង​ប្រយុទ្ធ​របស់​ពួកគេ​ ក៏​ត្រូវ​បាន​កំណត់​នៅ​ទីនោះ​ផង​ដែរ។​

លោកស្រី Humeniuk ក៏បានកត់សម្គាល់ថា “នេះជាមូលហេតុដែលយើងដឹង យើងឃើញ ហើយ​យើងដឹងជា​មុនថា តើការនិទានរឿងប្រភេទណាដែលពួកគេកំពុងព្យាយាម​បញ្ចុះបញ្ចូល​យើង ហើយ​យើង​កំពុង​តែបង្កើត​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន​។”

យ៉ាងណាមិញ ​កាលពីខែមុន អ្នកស្រុកម្នាក់បាន​ពណ៌នា​អំពី​ស្ថានការណ៍​នៅតំបន់ Kherson ថា​ មានភាព​តានតឹងខ្លាំង ខណៈមនុស្ស​អស់កម្លាំង​និង​អស់​អារម្មណ៍​នៅតាមដងផ្លូវ​ទទេ តាំង​ពី​ពាក់​កណ្តាល​រសៀល​តទៅ ចំណែកឯទាហាន​រុស្ស៊ី​ តែងតែ​ឃើញ​ស្លៀកពាក់​ស៊ីវិលជានិច្ច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CNN

ចុចអាន៖លោក Zelensky ចោទ អ៊ីរ៉ង់ បែបណា រឿងបញ្ជូនយន្តហោះឲ្យ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម