Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បណ្ដេញមេបញ្ជាការ ខណៈសង្គ្រាម អ៊ុយក្រែន នៅតែអូសបន្លាយពេល

បានផុស

នៅ

យោងតាមសេចក្តីរាយការណ៍បញ្ជាក់​ថា រុស្ស៊ីបានបណ្តេញមេបញ្ជាការយោធាម្នាក់ចេញ ខណៈសង្គ្រាមអ៊ុយក្រែន នៅតែអូសបន្លាយពេល ដើម្បីដណ្តើមយកទឹកដីដែលកាន់កាប់មកវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិអង់គ្លេស បាននិយាយនៅក្នុងបច្ចុប្បន្នភាពព័ត៌មានសម្ងាត់កាលពីថ្ងៃអាទិត្យថា ការបណ្តេញមេបញ្ជាការយោធាជាន់ខ្ពស់របស់រុស្ស៊ី តាមសេចក្ដីរាយការណ៍​ថា ​បាន​ធ្វើ​ឡើង​បន្ទាប់ពីការ​ដកតំណែង​ឧត្តមសេនីយ៍​ផ្សេង​ទៀតដែរ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀតថា ​មេបញ្ជាការត្រូវបានគេរិះគន់​យ៉ាងខ្លាំង​ ចំពោះការ​បំពេញ​ការងារ​របស់គាត់​មិន​ល្អ និង​ទទួល​បរាជ័យ​ក្នុង​ការ​សម្រេចបាននូវ​គោលបំណង​សមរភូមិ​រុស្ស៊ី។ ក្រសួង​បាន​បន្ថែម​ថា “នេះ​ជា​ផ្នែក​មួយ​ទំនង​ជា​ការ​ប៉ុនប៉ង​ដើម្បី​បញ្ឆេះ និង​បង្វែរ​ការ​ស្តី​បន្ទោស​ពី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​រុស្ស៊ី​នៅ​ក្នុង​ផ្ទះ”។

ដោយឡែក មេដឹកនាំគាំទ្ររុស្ស៊ីនៅទីក្រុង Kherson បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ​កាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនកំពុងដាក់ពង្រាយរថក្រោះ និងធនធានផ្សេង​ទៀតនៅ​ជុំវិញ​តំបន់។ ទន្ទឹមនឹងនេះ កងកម្លាំងរុស្ស៊ីបន្តវាយប្រហារទីក្រុងភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖យោធាអ៊ុយក្រែនថា រុស្ស៊ី ធ្វើជាដកទ័ពចេញពី Kherson ដើម្បីទាក់ទាញកងកម្លាំងកៀវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ជីវិតកម្សាន្ដ៥០ នាទីutes មុន

នាយ កុយ ចេញសម្តែងឡើងវិញក្រោយសុខភាពល្អប្រសើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

សន្តិសុខសង្គម១៨ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ២០ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម