ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រាប់ផែនការ បើ កូរ៉េខាងជើង សាកល្បងនុយក្លេអ៊ែរ
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្ហាញពីផែនការ ក៏ដូចជាពិចារណាលើការដាក់ពង្រាយនាវាផ្ទុកយន្តហោះនៅក្នុងសមុទ្រជប៉ុន ប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងនុយក្លេអ៊ែរ ។

រៀបចំសេចក្តីសម្រេចមួយសម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបង្កើនសម្ពាធដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ហើយក៏កំពុងពិចារណាលើការដាក់ពង្រាយនាវាផ្ទុកយន្តហោះនៅក្នុងសមុទ្រជប៉ុនផងដែរ ប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងនុយក្លេអ៊ែរ ។
ជាពិសេស សេចក្តីសម្រេចនេះ អាចរួមបញ្ចូលការរឹតបន្តឹងលើការនាំចេញប្រេង និងផលិតផលប្រេងពីកូរ៉េខាងជើង ក៏ដូចជាការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមអ្នកហេក Lazarus ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយរដ្ឋាភិបាលកូរ៉េខាងជើង ។

លើសពីនេះ បើទោះជាសេចក្ដីសម្រេចមិនត្រូវបានអនុម័តក៏ដោយ ក៏សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដាក់ទណ្ឌកម្មឯកតោភាគីប្រឆាំងនឹងកូរ៉េខាងជើងដដែល ។
គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំមក កូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងកាំជ្រួចមីស៊ីលចំនួន ៣០ លើកហើយ ខណៈទីក្រុងព្យុងយ៉ាងអះអាងថា ការបាញ់សាកល្បងនេះ គឺជាការឆ្លើយតបទៅនឹងការបង្កហេតុ ក៏ដូចជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំរួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ដឹងទេ កូរ៉េខាងជើង បានលុយមកពីណា ទើបបាញ់មីស៊ីលឥតល្ហែបែបនេះ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង